ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ​: លោក ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ទទួលបន្ទុក​ខេត្តព្រៃវែង បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​យុវជន​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២២ នេះ បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ គោរព​វិញ្ញាណក្ខន្ធ​សព​លោក ឌុល គឿន តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា នៅ​ភូមិគ្រឹះ​សព លេខ​៧២ ភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

ប្រតិភូ​ដែល​អញ្ជើញ​អមដំណើរ​លោក ស សុខា នាឱកាស​នោះ​រួមមាន ៖ ប្រធាន អនុប្រធាន និង​សមាជិក សមាជិកា​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ខេត្តព្រៃវែង បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ និង​ក្រុមប្រឹក្សា​យុវជន​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ប្រមាណ ៥០​នាក់​៕

​សូមជម្រាបថា លោក ឌុល គឿន បានទទួល​មរណភាព​កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង ១៨:១២​នាទី ក្នុង​ជន្មាយុ ៧៤​ឆ្នាំ ដោយ​ជរាពាធ​។ សព​លោក ឌុល គឿន នឹងត្រូវ​ដង្ហែ​ទៅ​បញ្ចុះ​នៅក្នុង​វត្ត​ស្លា​កែ​ត ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្តាល នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២២ ៕​