ដោយ​: ដេប៉ូ​/​ភ្នំពេញ​: ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តីជូនដំណឹង​មួយ​ដោយ​ប្រាប់​ដល់​បងប្អូន​កម្មក​រ​និយោជិត​ចំនួន ២.៤៩៦​នាក់ នៃ សហគ្រាស​ទាំង​៣៣ នៃ​វិស័យ​ទេសចរណ៍ ដែល​ទទួលបាន​ការអនុញ្ញាត​ព្យួរ​កិច្ចសន្យា ការងារ​ស្របតាម​ស្មារតី​ជុំ​ទី​៣​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​នឹងត្រូវ​បាន​បើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​លើក​ទី ៨១​។​

​បើ​យោងតាម សេចក្តី​ជួន​ដំណឹង​ខាងលើនេះ​បាន​បញ្ជាក់ថា​ធនាគារ វី​ង នឹង​ផ្ញើ​សារ អំពី​ការបើកប្រាក់​ឧបត្ថម្ភរ​បស់​រាជរដ្ឋាភិបាល​ទៅ​លេខ​ទូរ​សព្ទ ដែល​បងប្អូន​បានផ្ដល់​មកឱ្យ​ក្រសួង​តាមរយៈ​រដ្ឋបាល សហគ្រាស​នាពេល​កន្លងមក​។​

​ប្រភព​ខាងលើនេះ​បាន​បញ្ជាក់ថា ប្រាក់ឧបត្ថម្ភ​នេះ​នឹងត្រូវ​បើក​ផ្ដល់​ជា​ប្រាក់រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ​នៃ​ការព្យួរ​កិច្ចសន្យាការងារ ក្នុងនោះ​ចំនួន​៖ ១២១.៥០០​រៀល (៣០​ដុល្លារ​អាមេរិក​) សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល ១១​ថ្ងៃ ដល់ ២០​ថ្ងៃ , ១៦២.០០០​រៀល (៤០​ដុល្លារ​អាមេរិក​) សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល​ចាប់ពី ២១​ថ្ងៃ ដល់ ១​ខែ​។​

​ក្រសួង​ការងារ​បាន​រំ​ឮ​កថា ធនាគារ វី​ង​នឹង​បង្វិល​ប្រាក់ឧបត្ថម្ភ​នេះ​ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិនជា​បងប្អូន ខកខាន មិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​រយៈពេល ១០​ថ្ងៃ បន្ទាប់ពី​ទទួលបាន​សារ​តាម​ទូរស័ព្ទ​ពី​ធនាគារ វី​ង ។ ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ បងប្អូន​ត្រូវយក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ទូរ​សព្ទ​ដែល​ទទួលបាន​សារ​នោះ ទៅកាន់​ភ្នាក់ងារ​វី​ង​ដែល​នៅ​ជិត​បំផុត​។ សូមបញ្ជាក់ថា បងប្អូន​មិន​តម្រូវឱ្យ​បង់ថ្លៃ​សេវា​ទៅ​ភ្នាក់ងារ​វី​ង​ឡើយ​ពេល​បើកប្រាក់ ឧបត្ថម្ភ​នេះ​។​

​ក្នុងករណី​បងប្អូន​កម្មករនិយោជិត ដែល​បម្រើ​ការងារ​នៅ​សហគ្រាស​ទាំង​៣៣​នេះ មិនបាន​ទទួល​សារ​ទូរ​សព្ទ ពី​ធនាគារ វី​ង នោះ​សូម​បងប្អូន​ទំនាក់ទំនង​សួរ​ព័ត៌មាន​បន្ថែម ឬ​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរ​សព្ទ​របស់ខ្លួន ទៅ​រដ្ឋបាល​សហគ្រាសរ​បស់​ខ្លួន​។ ក្រសួង​នឹង​បន្ត​ជូនដំណឹង​ដល់​បងប្អូន​កម្ម​ករស​ហ​គ្រាស​ដទៃ​ផ្សេងទៀត​អំពី​ការបើក ផ្តល់ប្រាក់​ឧបត្ថម្ភ​នេះ​៕