​ដោយៈ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ចំណាត់ថ្នាក់​មេដាយ​រប​ស់​កម្ពុជា នៅ​ស៊ី​ហ្គេម ពេលនេះ បន្ដ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៨ ដដែល ក្នុងខណៈដែល​វៀតណាម បន្ត​ឈរ​នៅ​ចំណាត់ ថ្នាក់​លេខ​១ និង ទី​ម័​រ​ខាងកើត ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១១ ។​

​វៀតណាម ដែល​ឈរ​ចំណាត់ថ្នាក់​លេខ​១ នោះ មាន​មេដាយ​សរុប​ចំនួន ២៧៦ គ្រឿង ក្នុងនោះ មាស ១២៦ គ្រឿង ប្រាក់ ៧៦ គ្រឿង និង​សំរិទ្ធ ៤ គ្រឿង​។​

​ថៃ រក្សា​ចំណាត់ថ្នាក់ លេខ​២ ដោយបាន​មេដាយ​សរុប ១៩១ គ្រឿង ក្នុងនោះ មេដាយមាស ៥៩ គ្រឿង ប្រាក់ ៣៨ គ្រឿង និង​សំរិទ្ធ ៨០ គ្រឿង ។​

​ហ្វីលីពីន ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ ដដែល មាន​មេដាយ​សរុប ចំនួន ១៥១ គ្រឿង គឺ​មាស ៣៧ គ្រឿង ប្រាក់ ៤៩ គ្រឿង សំរិទ្ធ ៦៥ គ្រឿង​។​

​សឹង្ហ​បូរី ឡើងមក​ចំណាត់ថ្នាក់​លេខ​៤ ដែលមាន​មេដាយ​សរុប ១២៥ គ្រឿង គឺ​មាស ៣៧ គ្រឿង ប្រាក់ ៣៩ គ្រឿង និង​សំរិទ្ធ ៤៩ គ្រឿង​។​

​ឥណ្ឌូនេស៊ី ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៥ ដែលមាន​មេដាយ​សរុប ចំនួន ១៣៤ គ្រឿង គឺ​មាស ៣៧ គ្រឿង ប្រាក់ ៣៩ គ្រឿង​សំរិទ្ធ ៦៥ គ្រឿង​។​

​ម៉ាឡេស៊ី ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៦ ដែលមាន​មេដាយ​សរុប ចំនួន ១២១ គ្រឿង គឺ​មាស ២៧ គ្រឿង ប្រាក់​៣១​គ្រឿង និង សំរិទ្ធ ៦៣ គ្រឿង ។​

​មី​យ៉ាន់​ម៉ា ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៧ ដែលមាន​មេដាយ​សរុប ចំនួន ២៩ គ្រឿង គឺ​មាស ៦ គ្រឿង ប្រាក់​៨​គ្រឿង និង​សំរិទ្ធ​១៥​គ្រឿង​។​

​កម្ពុជា ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៨ ដែលមាន​មេដាយ​សរុប ២៥ មាស ៤ គ្រឿង ប្រាក់ ៦ គ្រឿង និង​សំរិទ្ធ ១៥ គ្រឿង ។​

​ព្រុយ​ណេ ចំណាត់ថ្នាក់​ទី​៩ ដែលមាន​មេដាយ​សរុប ៣ គ្រឿង គឺ​មាស ១ គ្រឿង ប្រាក់ ១ គ្រឿង និង​សំរិទ្ធ ១ គ្រឿង ។​

​ឡាវ រក្សា​ចំណាត់ថ្នាក់​ទី​១០ មាន​មេដាយ​សរុប ២២ គ្រឿង គឺ​ប្រាក់ ៣ គ្រឿង និង​សំរិទ្ធ ១៩ គ្រឿង​។​

​ចំពោះ​ទី​ម័​រ​ខាងកើត ដែល​ឈរ​នៅ​ចុងក្រោយ ដោយ រកបាន​មេដាយប្រាក់ ២ គ្រឿង​៕​/V