ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺះមនុស្សប្រុសស្រីពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីរថយន្តបុកម៉ូតូសណ្តោងរ៉ឺម៉ក់ពីរគ្រឿងនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៣៤៣៥ស្ថិតក្នុងភូមិត្រពាំងសាំងជៀក  ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ខែឧសភាឆ្នាំ២០២២។

នគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះទាំងពីរនាក់ដែលបានស្លាប់ភ្លាមៗនៅមិនទាន់ស្គាល់អត្តសញ្ញាណនិងទីលំនៅ។

មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាក LEXUS RX300 ពណ៍ស ពាក់ស្លាកលេខ កំពង់ស្ពឺ2C-0102 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ក្រោយពេលកើតហេតុ បានគេចខ្លួន) ។រថយន្តបើកបរពីទិសខាងកើតទៅទិសខាងលិច ។លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូសណ្តោងរ៉ឺម៉ក់ចំនួនពីរគ្រឿង។

.ម៉ូតូម៉ាកហុងដាសេ១០០ ពណ៍ខ្មៅ គ្មានស្លាកលេខ សណ្តោងរ៉ឺម៉ក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ភេទប្រុស ស្លាប់នៅកន្លែងកើតហេតុ)។២.ម៉ូតូហុងដាវ៉េវ ពណ៍ខ្មៅ គ្មានស្លាកលេខសណ្តោងរ៉ឺម៉ក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ភេទស្រី ស្លាប់នៅកន្លែងកើតហេតុ )

ប្រភពបានបន្តទៀតថាសាកសពជនរងគ្រោះតំកល់នៅមន្ទីរពេទ្យ ហេង សុធារិទ្ធ ស្រុកអង្គស្នួលខេត្តកណ្តាលរងចាំក្រុមគ្រួសារមកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកវត្ថុតាងយកមករក្សាទុកនៅប៉ុស្តិនគរបាលរដ្ឋបាលត្រពាំងគងរងចាំដោះស្រាយនៅពេលក្រោយ៕សរន