​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ថម គ្រូ​ស បាន​ទទួលពាន​រង្វាន់​កិត្តិយស​ប៉ាល់​មឺ​ដ័​រ​( Palme d’Or) ហើយ​បាន​បង្ហាញ​ពី​ចំណង់​ចំណូលចិត្ត​របស់​គាត់​ចំពោះ​វិស័យ​ភាពយន្ត​ខណៈដែល​គាត់​​បាន​មក​ចូលរួម​ជា​លើកដំបូង​ក្នុង​រយៈពេល ៣០ ឆ្នាំ​ក្នុង​មហោស្រព​ភាពយន្ត​ក្រុង​កាន​កាលពី​ថ្ងៃ​ពុធ​ទី​១៨​ឧសភា​សម្រាប់​ការសម្ពោធ​ខ្សែភាពយន្ត​រឿង Top Gun: Maverick​។​

​ក្រុម​សម្តែង​របស់​កងទ័ពអាកាស​បារាំង​បាន​ហោះ​ពេញ​ផ្ទៃមេឃ​នៅ​លើ​កម្រាលព្រំ​ក្រហម​ខណៈ​តារាៗ​ក្នុង​ភាពយន្ត​ខាងលើ​បាន​មក​ដល់​សម្រាប់​ការ​បញ្ចាំង​វគ្គ​បន្ត​ដែល​គេ​ទន្ទឹង​រង់ចាំ​ជា​យូរ​ចំពោះ​ខ្សែ​ភាព​​យន្ត​កំពូល​របស់​គ្រូ​ស​ក្នុង​ឆ្នាំ​១៩៨៦​។​

​ភាពយន្ត​នេះ​គ្រោង​ដាក់​បញ្ចាំង​ជា​លើកដំបូង​នៅក្នុង​កម្មវិធី​ហ្វ្រិ​ន​ជីវី​អេរ៉ា​( French Riviera) ក្នុង​ឆ្នាំ ២០២០​មុន​ពេល​វា​ត្រូវ​បាន​លុប​ចោល​ដោយ​សារ​ជំងឺ​រាតត្បាត​កូវី​ដហើយ​ការដាក់បញ្ចាំង​ខ្សែ​​ភាពយន្ត​នេះ​បាន​ពន្យារ​ពេល​ជាច្រើនលើក​។​

​គ្រូ​សបាន​ប្តេជ្ញាចិត្ត​ថា​វា​មាន​តម្លៃ​ក្នុងការ​រង់ចាំ​ឱ្យ​រោងកុន​ត្រឡប់មកវិញ​ពេញលេញ ហើយ​បាន​និយាយថា​គាត់​មិន​ដែល​គិត​អំពី​ការចេញផ្សាយ​រឿង Top Gun: Maverick​តាមរយៈ​វេទិ​​កាស្ទ្រីម​នោះទេ​។​

​គ្រូ​សបាន​ប្រាប់​ទស្សនិកជន​នៅ​ទីក្រុង​កាន​ក្នុង​សុន្ទរកថា​មុន​ការចាក់​បញ្ចាំង​ដំបូង​ថា “​វា​នឹង​មិន​កើត​ឡើង​ទេ​”​។​

“​ខ្ញុំ​ផលិត​ភាពយន្ត​នេះ​សម្រាប់​អេក្រង់​ធំ​។ ភាពយន្ត​គឺជា​ក្តី​ស្រលាញ់​របស់​ខ្ញុំ ចំណង់​ចំណូលចិត្ត​របស់​ខ្ញុំ​។ ខ្ញុំ​តែងតែ​ទៅ​មើល​កុន​នៅពេលដែល​ភាពយន្ត​ដាក់​បញ្ចាំង​។ ខ្ញុំ​នឹង​ពាក់មួក​របស់​ខ្ញុំ​ហើយ​អង្គុយ​​ជាមួយ​ទស្សនិកជន​”៕

ថម គ្រូ​ស ទទួលពាន​រង្វាន់​កិត្តិយស Palme d’Or នៅ​ទីក្រុង​កាន​កាលពី​ថ្ងៃ​ពុធ​