ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២២ ក្រុមការងារ​ថ្នាក់កណ្តាល ចុះ​ពង្រឹង​ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ដឹកនាំ​ដោយ​លោក សេង ធា​រិ​ន បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ ជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ និង​នាំ​គ្រូពេទ្យ ពិនិត្យ​សុខភាព ព្រមទាំង​ចែក​វ៉ែនតា​ជូន​មនុស្ស​ចាស់​, ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋ​ទូទៅ និង​លើក​ស្លាក​គណបក្ស ទីស្នាក់ការ​បក្ស​ឃុំ ។​

​ក្នុងឱកាស​នោះដែរ លោក សេង ធា​រិ​ន ក៏បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​សកម្មជន មកពី​គណបក្ស បី​ផ្សេងគ្នា ចំនួន ៧ រូប ដែល​បាន​ប្តូរ​ទស្សន​: វិលត្រឡប់ មក​រួមរស់​ជីវភាព​នយោបាយ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ។​

​សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម មាន ៤៥២ នាក់ បានមក​ទទួល​សេវា ពិនិត្យ​សុខភាព ទទួល​ឱសថ ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩ និង​ទទួល​វ៉ែនតា​មនុស្ស​ចាស់ ដែលជា​អំណោយ​របស់លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ។​

​បន្ទាប់ពី​ពិធី​នោះ លោក សេង ធា​រិ​ន និង​ក្រុមការងារ បាន​អញ្ជើញ​លើក​ស្លាក គណបក្ស​ប្រជាជន​កម្ពុជា នៅ​ទីស្នាក់ការ​បក្ស​ឃុំ ចំនួន​១​ផ្ទាំង និង​ប្រគល់​ស្លាក​គណបក្ស ជូន​លោក​មេបក្ស​ភូមិ ទាំង ១២ ទៀតផង​៕/V​