មេទ័ព​ជើងគោក​កម្ពុជា ជួប​នាយក​គោលនយោបាយ​អាស៊ី ខាងត្បូង និង​អាស៊ីអាគ្នេយ៍ នៃ​ក្រសួងការពារជាតិ​អាមេរិក​
​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានទទួល​ជួបពិភាក្សា​ការងារ ជាមួយ​លោកស្រី ឡូរី​ អាប៊ែល្ល (Lori Abele ) នាយក​គោលនយោបាយ អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ នៃ​ក្រសួងការពារជាតិ សហរដ្ឋអាមេរិក ដោយបាន​ផ្តោត​សំខាន់ ទៅលើ​កិច្ចសហប្រតិបត្តិការ មួយចំនួន និង​ជាពិសេស កិច្ចសហប្រតិបត្តិការ​យោធា រវាង​កងទ័ព នៃ​ប្រទេស​ទាំងពីរ​។​