ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ទោះជា​ប្រឈម​នឹង​គ្រោះថ្នាក់ ប៉ុន្តែ​ដើម្បី​ជីវិត​រស់ ពលករ​ខ្មែរ​ជាច្រើន បាន​បន្ត​ប្រថុយប្រថាន ឆ្លងដែន​ខុសច្បាប់ ទៅរក​ការងារ​ធ្វើ នៅ​ប្រទេស​ថៃ ។ ចំណែក​ជនបរទេស​ចិន ក៏​ឆ្លៀត​ជ្រៀត​ឆ្លងដែន ដោយ​ខុសច្បាប់ ពី​កម្ពុជា ចូល​ទឹកដី​ថៃ​ដែរ ។ ករណីបែបនេះ កន្លងមក កងកម្លាំង​ព្រំដែន​កម្ពុជា ថៃ បាន​សមគំនិត​គ្នា​ប្រព្រឹត្ត ប៉ុន្តែ​ពេល​បែកការណ៍ ទើប​ទម្លាយ​រឿង មក​ខាងក្រៅ ។​

​សមត្ថកិច្ច​កងកម្លាំង​នគរបាល ការពារ​ព្រំដែន​គោក វរ​សេនា​តូច​លេខ​៨៩១ និង​លេខ​៩១១ បានឱ្យដឹងថាៈ សូម​បងប្អូន​ទ្រាំ​សិន​ទៅ សូមកុំ​លួច​ឆ្លងដែន​ខុសច្បាប់​ទៀត ។ ប៉ុន្តែ បើ​បង​ប្អូ​ូ​ន ជួប​ការលំបាក​ជីវភាព មិនដឹង​ជួយ​ដោះស្រាយ​ម៉េច​ទេ​។​

​សមត្ថកិច្ច បាន​និយាយ​ដូច្នេះ កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២២ សមត្ថកិច្ច​កងកម្លាំង​ថៃ ចាប់បាន​ពលរដ្ឋ​ខ្មែរ លួច​ឆ្លងដែន​ខុសច្បាប់ ចំនួន ២៤ នាក់​, ជនជាតិ​ចិន ៧ នាក់ និង​មេខ្យល់​អ្នក​នាំ​ជនជាតិ​ថៃ ២ នាក់ នៅ​ឃុំ​ខ្លង​លឹក ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ឬ​នៅ​ម្ខាង​នៃ​ព្រំដែន​កម្ពុជា សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ខ្លះទៀត នៅ​ឃុំ​ជាប់​ព្រំដែន​កម្ពុជា ។​

​យោង​កងកម្លាំង​ភាគី​ថៃ បាន​បង្ហើប​ថាៈ ពលរដ្ឋ​ខ្មែរ និង​ចិន​ទាំងនោះ សង្ស័យថា បាន​ឆ្លងដែន​ខុសច្បាប់ នៅ​ច្រករបៀង នៃ​ស្លាប​សងខាង តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ ប៉ោយប៉ែត​-​ខ្លង​លឹក​៕/V​