ប្រែសម្រួល : កញ្ញាដាលីស (បាងកកប៉ុស្តិ៍) ៖ រដ្ឋាភិបាលនៅអាស៊ីអាគ្នេយ៍កំពុងបញ្ចេញផែនការមហិច្ឆតាយ៉ាងខ្លាំងក្នុងការចាប់យកចំណែកទីផ្សាររថយន្តអគ្គិសនី។ ហើយវាជារឿងត្រឹមត្រូវណាស់ខណៈពេលដែលពិភពលោកត្រៀមខ្លួនសម្រាប់ការមិនបំភាយកាបូន ឧស្សាហកម្មរថយន្តកំពុងចាប់ផ្តើមការផ្លាស់ប្តូរជាមូលដ្ឋាន។
នៅក្នុងកិច្ចប្រជុំកំពូល COP26 កាលពីខែវិច្ឆិកា ប្រទេសនិងក្រុមហ៊ុនផលិតរថយន្តឈានមុខគេជាច្រើនបានសន្យាបញ្ឈប់រថយន្តដែលប្រើឥន្ធនៈហ្វូស៊ីលនៅត្រឹមឬមុនឆ្នាំ ២០៤០។
នៅអាស៊ីអាគ្នេយ៍ គោលបំណងគឺច្បាស់ណាស់ក្នុងការបង្កើតឱកាសសម្រាប់ឧស្សាហកម្មរថយន្ត EV ដើម្បីបម្រើទាំងទីផ្សារនាំចេញនិងក្នុងស្រុក។
ជាប្រពៃណី ប្រទេសថៃមានកន្លែងផលិតរថយន្តខ្លាំងបំផុតនៅក្នុងតំបន់ ដោយដំឡើងរថយន្ត ២,៥ លានគ្រឿងនៅកម្រិតខ្ពស់បំផុតក្នុងឆ្នាំ ២០១៣ហើយបន្ទាប់ពីជំងឺរាតត្បាតបានវាយប្រហារបានដំឡើង១,៧ លានគ្រឿងក្នុងឆ្នាំ ២០២១។ ប្រទេសនេះរំពឹងទិន្នផល ៣០ ភាគរយរបស់ខ្លួននឹងជារថយន្តអគ្គិសនីនៅចុងបញ្ចប់នៃទសវត្សរ៍នេះ នេះបើយោងតាមផែនទីបង្ហាញផ្លូវដែលបានចេញផ្សាយកាលពីឆ្នាំមុន។
ឥណ្ឌូណេស៊ី ជាប្រទេសផលិតនីកែលធំបំផុតរបស់ពិភពលោក ដែលជាសមាសធាតុសំខាន់នៅក្នុងអាគុយលីចូម មានបំណងក្លាយជាមជ្ឈមណ្ឌលផលិត និងនាំចេញរថយន្ត EV ។ នៅប្រទេសវៀតណាម ក្រុមហ៊ុនរថយន្ត EV របស់ជាតិ VinFast មានបំណងចង់កាន់កាប់ទីផ្សារសហរដ្ឋអាម៉េរិកនិងអឺរ៉ុប។
VinFastអគ្គិសនីកំពុងព្យាយាមដណ្តើមចំណែកទីផ្សារអាម៉េរិកមុនងាកមកអាស៊ី
ការផ្លាស់ប្តូរទៅរករថយន្តអគ្គិសនីនឹងមានសារៈសំខាន់ដើម្បីការពារការផលិតយានយន្តនៅក្នុងតំបន់។ ទោះយ៉ាងណាអ្នកទិញនៅអាស៊ីអាគ្នេយ៍និងក្រុមហ៊ុនផលិតរថយន្តដែលមានស្រាប់ភាគច្រើនមិនទាន់ត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របខ្លួនទេ ដែលបើកឱកាសសម្រាប់តួអង្គក្នុងស្រុកដើម្បីឈានជើងចូល៕
រថយន្ត Nissan Leaf EV កំពុងសាកភ្លើងនៅពិព័រណ៍រថយន្តអន្តរជាតិក្រុងបាងកកឆ្នាំ២០២២