ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកវិភាគ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​ម្នាក់​បាន​អំពាវនាវ​ឱ្យា​យ​ប្រហារ​លើ​ចក្រភព​អង់គ្លេស​ឱ្យ “​វិលត្រឡប់​ទៅរក​យុគ​ថ្ម​រំ​លីង​”​ជាមួយនឹង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​​លើ​ស្ថានីយ​ថាមពល​របស់​ប្រទេស​។​

​លោក យ៉ា​កូវ កេដ​មី (Yaakov Kedmi)​អតីត​អ្នកការទូត​អ៊ីស្រាអែល​កើត​នៅ​ទីក្រុង​មូ​ស្គូ បាន​និយាយថា មី​ស៊ី​ល Zircon ថ្មី​របស់​រុស្ស៊ី​គួរតែ​ត្រូវបាន​ដាក់​ប្រើ​ដើម្បី​កម្ទេច​ស្ថានីយ​ថាមពល​ចំនួន ៥០ ឬ ៦០ នៅ​ចក្រភព​អង់គ្លេស​ក្នុង​រយៈពេល​ដប់​នាទី ដោយ​ធ្វើឱ្យ​ប្រទេស​នេះ​ធ្លាក់​ចូលទៅក្នុង​ភាព​ងងឹត​។​

​លោក​កេដ​មី ដែល​និយាយ​បែបនេះ​នៅក្នុង​កម្មវិធី​ជជែក​ដែលមាន​អ្នកទស្សនា​ច្រើន​បំផុត​របស់​រុស្ស៊ី បាន​និយាយថា វា​នឹង​ក្លាយជា “​ការសម្លាប់​ហួសហេតុ​ពេក​” លើ​ចក្រភព​អង់គ្លេស​ក្នុង​ការប្រើប្រាស់​​មី​ស៊ី​ល Sarmat ដែល​គេ​និយាយថា​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​មួ​យ​ដើម​ដល់​ទៅ​១២​គ្រាប់​។​

​លោក​បាន​និយាយថា ជំនួស​មកវិញ​ចក្រភព​អង់គ្លេស​គួរតែ​ត្រូវបាន​កំណត់​គោលដៅ​ដោយ​មី​ស៊ី​ល Zircon ដែល​មាន​ល្បឿន ១០.៧៣៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​អ្នកនយោបាយ​លោក អាឡិ​កសី ហ្សូ​រ៉ាវលី​យ៉ូវ (Aleksey Zhuravlyov)​និង​អ្នក​ផ្សព្វផ្សាយ​ទូរទស្សន៍​ម្នាក់​ទៀត​គឺ​លោក ឌី​មី​ទ្រី គី​សែ​ល​យ៉ូវ (Dmitry Kiselyov)​មុននេះ​បាន​គាំទ្រ​ការ​​វាយប្រហារ​ចក្រភព​អង់គ្លេស​ដោយ​មី​ស៊ី​ល Sarmat ដែល​គេ​ស្គាល់​ផង​ដែរ​ថា Satan-2 ។​

​លោក​កេដ​មី​បាន​និយាយ​នៅ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​រដ្ឋ Russia 1 ថា “​វា​សម្លាប់​រង្គាល​ហួសប្រមាណ​ពេក​។ មី​ស៊ី​ល Sarmat គឺ​ល្អ​ពេក ធំ​ពេក​ហើយ​សម្រាប់​ចក្រភព​អង់គ្លេស​។​មិនចាំបាច់​ប្រើ​អាវុធ​ធំ​​បែប​នេះ​សម្រាប់​ចក្រភព​អង់គ្លេស​នោះទេ​”​។​

“​ការបាញ់​មួយ​គ្រាប់​ឬ​មួយ​គ្រាប់​កន្លះ​ពី​នាវាមុជទឹក​ពហុ​គោលបំណង​ជាមួយ​មី​ស៊ី​ល Zircon គឺ​គ្រប់គ្រាន់​ហើយ​”​។​

“​ស្ថានីយ​ថាមពល​ប្រហែល ៥០ ឬ ៦០ របស់​ចក្រភព​អង់គ្លេស​នឹង​រលាយបាត់​រូបរាង​ក្នុង​រយៈពេល​ដប់​នាទី​។ ហើយ​ចក្រភព​អង់គ្លេស​ទាំងមូល​នឹង​ត្រឡប់​ទៅ​រក​យុគ​ថ្ម​រំ​លីង​”​។​

“​ក្នុង​រយៈពេល​ដប់​នាទី មិនមាន​អ្វី​ផ្សេង​ទៀត​ត្រូវការ​ចាំបាច់​ទេ​។ វា​នឹង​ត្រឡប់​ទៅ​រក​យុគ​ថ្ម​រំលីង​វិញ​ក្នុង​រយៈពេល​ដប់​នាទី​”៕

​លោក យ៉ា​កូវ កេដ​មី បាន​និយាយថា មី​ស៊ី​ល Zircon​ថ្មី​របស់​រុស្ស៊ី​គួរតែ​ត្រូវបាន​ដាក់ពង្រាយ ដើម្បី​កម្ទេច​ស្ថានីយ​ថាមពល​ចំនួន ៥០ ឬ ៦០ នៅ​ចក្រភព​អង់គ្លេស​ក្នុង​រយៈពេល​ដប់​នាទី