ប្រែសម្រួលៈបំណង (BLOOMBERG)៖ស្រីលង្កាធ្លាក់ចូលក្នុងស្ថានភាពលែងអាចសងបំណុលបានជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន នៅពេលរដ្ឋាភិបាលខិតខំតស៊ូបញ្ឈប់ការដួលរលំសេដ្ឋកិច្ចដែលជំរុញឡើងដោយការតវ៉ាប្រឆាំងអូសបន្លាយ វិបត្តិនយោបាយនិងជំងឺឆ្លង។
ពួកអ្នកបង្កើតគោលនយោបាយបានអោយសញ្ញាទៅម្ចាស់បំណុលនានាថា ប្រទេសនេះនឹងមិនអាចធ្វើការទូទាត់សងបានទេដរាបណាពួកគេមិនរៀបចំការសងបំណុលឡើងវិញ ហើយដូច្នេះស្រីលង្កាសុំផ្អាកការសង នេះបើតាមការប្រកាសរបស់ទេសាភិបាលធនាគារកណ្តាលស្រីលង្កាកាលពីថ្ងៃព្រហស្បតិ៍ទី១៩ឧសភា។
អ្នកប្រឆាំងតវ៉ាធ្វើបាតុកម្មនៅមុខលេខាដ្ឋានប្រធានាធិបតីក្នុងទីក្រុងកូឡុំបូ កាលពីថ្ងៃ១៧ឧសភា
ស្រីលង្កាបានធ្លាក់ក្នុងចលាចលចំពេលមានអតិផរណាដល់កំពូល ដោយប្រធានធនាគារកណ្តាលមើលឃើញអតិផរណានឹងកើនដល់៤០ភាគរយនៅប៉ុន្មានខែខាងមុខ ខណៈរូបិយបណ្ណក្នុងស្រុកហើម ហើយខ្វះរូបបិយបណ្ណបរទេសសំរាប់នាំចូលស្បៀងនិងប្រេងឥន្ធនៈ។
កំហឹងសាធារណជនបានពុះកញ្ជ្រោលក្លាយទៅជាអំពើហិង្សានិងបាននាំដល់រដ្ឋាភិបាលប្រកាសកាលពីខែមុនថា ខ្លួនឈប់ទូទាត់បំណុលបរទេសប្រមាណ១២,៦ពាន់លានដុល្លារដើម្បីទុកប្រាក់ទិញទំនិញចាំបាច់។វាកត់សំគាល់ការមិនអាចសងបំណុលបរទេសបានជាលើកដំបូងចាប់តាំងពីប្រទេសទទួលបានឯករាជ្យពីអង់គ្លេសនៅឆ្នាំ១៩៤៨។
ប្រទេសនៅអាស៊ីខាងត្បូងនេះបាននិយាយថា ខ្លួនត្រូវការប្រាប់៣ទៅ៤ពាន់លានដុល្លារនៅឆ្នាំនេះដើម្បីដកខ្លួនចេញពីវិបត្តិ៕
ស្រីលង្កាបានប្រកាសអស់ប្រេងសាំងកាលពីថ្ងៃ១៦ឧសភា បន្ទាប់ពីកំហិតម្នាក់ទិញបានតែប្រាំលីត្រ