ដោយៈតារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងឲ្យដឹង ថានៅម៉ោង១ៈ៣០រំលងអាធ្រាតុឆ្លងចូលថ្ងៃទី២១ឧសភា ២០២២ ខានស្អែកនេះសម្តេចនឹងដឹកនាំគណប្រ តិភូកម្ពុជាដើម្បីចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកនៅទីក្រុង ដាវ៉ូសប្រទេសស្វីស។

ជាមួយគ្នានេះសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថាសម្ដេចនឹងជួបសំណេះ​សំ ណាល​ជាមួយប្រជាពលរដ្ឋខ្មែរ​រស់នៅទី នោះផងដែរ។

តាមរយៈទំព័រហ្វេសប៊ុកនៅរសៀលថ្ងៃ ទី ១៩ខែឧសភានេះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា”នៅវេលាម៉ោង១ៈ៣០រំលង អាធ្រាតឈានចូលថ្ងៃទី២១ខែឧសភាឆ្នាំ ២០២២ ខាងមុខនេះសម្ដេចនឹងដឹកនាំគ ណៈប្រតិភូកម្ពុជាដើម្បីចូលរួមវេទិកា​សេដ្ឋ កិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេសស្វីស “។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណ រគុណដល់បងប្អូនជនរួមជាតិដែល​កំពុង រស់នៅបណ្តាប្រទេសនៅទ្វីបអឺរ៉ុបដែលបានចេញវីដេអូអបអរសាទរដំណើររបស់សម្ដេចទៅកាន់តំបន់អឺរ៉ុបនេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀត ថា “តាមការគ្រោងទុកខ្ញុំនឹងជួបបងប្អូនខ្មែរ យើ​ង​នៅសូរិកប្រទេសស្វីសនៅល្ងាចថ្ងៃទី ២១ឧសភា ២០២២ ។ សូមជំរាបលាបងប្អូនជនរួមជាតិនៅក្នុងប្រទេសមួយរយៈខ្លីហើយនិងជួបបងប្អូនជនរួមជាតិនៅតំបន់អឺរ៉ុបក្នុងពេលប៉ុន្មាន៦០​ម៉ោងទៀត”។

ក្រសួងការបរទេសកម្ពុជានៅរសៀលថ្ងៃទី ១៩ខែឧសភានេះបានសេចក្ដីប្រកាសព័ត៌ មានថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោកក្រោមមូលបទ“ការត្រៀមខ្លួនសម្រាប់យុគសម័ យក្រោយជំងឺកូវីដ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ទី ២៦ ខែឧសភា ឆ្នាំ ២០២២ នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ (Davos-Klosters) ប្រទេសស្វីស។

ការអញ្ជើញចូលរួមកិច្ចប្រជុំខាងលើនេះធ្វើឡើងតបតាមការអញ្ជើញរបស់លោកសា ស្រ្តាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិកនិងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋ កិច្ចពិភពលោក។អញ្ជើញអមសម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំនេះរួមមាន៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន,លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផ្សេងទៀតព្រមទាំងសមាជិកមួយចំនួនរបស់សភាពាណិជ្ជកម្មកម្ពុជាផងដែរ ។

ក្នុងឱកាសចូលរួមក្នុងវេទិកានេះសម្តេចតេ ជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាប្រកប​ដោយអត្ថន័យខ្លឹមសារនៅក្នុងពិធី បិទកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទ “ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន” និងនៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំសេដ្ឋ កិច្ចពិភពលោកក្រោមប្រធានបទ «ការស្តារសន្តិភាពនិងសណ្តាប់ធ្នាប់ឡើងវិញ»។ ក្រៅពីអញ្ជើញចូលរួមក្នុងវេទិកាខាងលើសម្តេចតេជោនាយករដ្ឋមន្រ្តីក៏រំពឹងថានឹងមានជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃប្រទេសមួយចំនួនក៏ដូចជាទទួលការចូល ជួបសម្តែងការគួរសមពីសំណាក់ឥស្សរជននយោបាយនិងធុរជនពិភពលោកផងដែរ ។

ក្នុងឱកាសស្នាក់នៅប្រទេសស្វីសសម្តេច តេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាបើក “រាត្រីកម្ពុជា” ( CAMBODIA NIGHT) ដែលជាព្រឹត្តការណ៍រៀបចំដោ យក្រុមហ៊ុនវើលដ៏ប្រ៊ីជគ្រុប (World Bridge Group)ក្នុងគោលបំណងដើម្បីលើកស្ទួយអំពីធុរកិច្ចបរទេសនៅក្នុងប្រទេ សកម្ពុជា។សម្តេចតេជោក៏នឹងជួបសំណេះ សំណាលជាមួយបងប្អូនជនរួមជាតិខ្មែរដែលរស់នៅប្រទេសស្វីសនិងបណ្តាប្រទេ សអឺរ៉ុបផងដែរ៕