ដោយៈ(តារារិទ្ធ)ភ្នំពេញៈហ្វេសបុកសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជានៅថ្ងៃទី ២០ ឧសភានេះបានបង្ហោះសាររំលឹកទិវាជាតិនៃការចងចាំដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអា ចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។

ខ្លឹមសារទាំងស្រុងនៃហ្វេសបុកមានដូច តទៅៈ”ថ្ងៃទី២០ឧសភា នេះ ជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យឬហៅថារបបប្រល័ យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹត។ ទិវានេះជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង ៣ លាននាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹងនិងបានយល់ច្បាស់អំពីរឿងរ៉ាវ សោកនាដកម្មដ៏ជូរចត់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាមនិងទឹកភ្នែកការកាប់សម្លាប់ការបំផ្លិ ចបំផ្លាញការជម្លៀសចេញពី ទីលំនៅរបស់ខ្លួនដោយបង្ខំនិងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋកម្ពុជាត្រូវស្លាប់ដោ យគ្មានថ្នាំសង្កូវព្យាបាលគ្មានអាហារបរិ ភោគគ្រប់គ្រាន់គ្មានសិទ្ធិសេរីភាពគ្មានលទ្ធិប្រជាធិបតេយ្យហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ដើម្បីកុំអោយរបបនេះវិលត្រឡប់មក វិញយើងត្រូវចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្សពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួ សារ សហគមន៍និងប្រទេស ជាតិឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕