ប្រែសម្រួលៈបំណង(ST)៖កូរ៉េខាងជើងបាននិយាយកាលពីថ្ងៃសុក្រទី២០ឧសភាថា ខ្លួន«សំរេចបានលទ្ធផលល្អ»នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះជំងឺកូវីដ១៩ នៅពេលចំនួនមនុស្សចេញរោគសញ្ញាក្តៅខ្លួនកើនហួស២លាននាក់។
យោងតាមទីភ្នាក់ងារសារព័ត៌មាកណ្តាលកូរ៉េKCNA ប្រទេសឯកោនេះបានរាយការណ៍អ្នកចេញរោគសញ្ញាក្តៅខ្លួនថ្មីចំនួន២៦៣.៣៧០នាក់និងអ្នកជំងឺពីរនាក់ទៀតបានស្លាប់។តួលេខថ្មីនេះនាំអោយចំនួនអ្នកចេញរោគសញ្ញាក្រៅខ្លួនដែលគេសង្ស័យថាកើតកូវីដ១៩ឡើងដល់២,២៤លាននាក់និង៦៥នាក់បានស្លាប់។
ចាមិនបានបញ្ជាក់ថាមនុស្សប៉ុន្មានបានឆ្លងកូវីដ១៩ទេ។
ទោះជាឆ្លងទ្រង់ទ្រាយធំនិងមេដឹកនាំប្រកាសបិទប្រទេស ក៏កូរ៉េខាងជើងបាននិយាយថា ការងារកសិកម្មនៅតែបន្ត កម្មកររោងចក្រនៅតែធ្វើការ និងថែមទាំងមានផែនរៀបចំពិធីបុណ្យសពអតីតឧត្តមសេនីយ៍ម្នាក់ផង។
KCNA បាននិយាយថា«ទោះជាស្ថិតក្រោមវិធានការបង្ការជំងឺឆ្លងគ្រាអាសន្នកំរិតខ្ពស់បំផុតតែផលិតកម្មនៅរក្សាធម្មតានៅក្នុងវិស័យឧស្សាហកម្មសំខាន់ៗនិងគំរោងសំណង់ធំៗ។លទ្ធផលល្អត្រូវបានរាយការណ៍មកជាប់ជាប្រចាំនៅក្នុងសង្គ្រាមប្រឆាំងជំងឺឆ្លង»។
កំណើនការឆ្លងនិងកង្វះប្រភពធនធានវេជ្ជសាស្ត្ររួមទាំងវ៉ាក់សាំងបង្ការ នាំអោយទីភ្នាក់ងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចេញការព្រមានអំពីផលវិបាកដ៏មហន្តរាយសំរាប់ប្រជាជន២៥លាននាក់របស់កូរ៉េខាងជើង។អង្គការសុខភាពពិភពលោក ក្នុងពេលជាមួយគ្នា បារម្ភអំពីការឆ្លងរាលដាលដែលមិនអាចគ្រប់គ្រងបាន ដែលនាំអោយកកើតចេញវីរុសបំផ្លែងខ្លួនថ្មីៗ៕
កូរ៉េខាងជើងបញ្ជូនទាហានទៅជួយការងារដឹកជញ្ជូនថ្នាំទៅកាន់ឳសថស្ថានដើម្បីប្រយុទ្ធប្រឆាំងនឹងការកើតចេញរោគសញ្ញាក្តៅខ្លួនទ្រង់ទ្រាយធំ