ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កាលពីថ្ងៃព្រហស្បតិ៍ទី១៩ឧសភា ព្រឹទ្ធសភាអាម៉េរិកបានផ្តល់ការអនុម័តយ៉ាងរហ័សលើកញ្ចប់ថវិកាចំនួន ៤០ ពាន់លានដុល្លារនៃជំនួយផ្នែកយោធា សេដ្ឋកិច្ចនិងស្បៀងអាហារសម្រាប់អ៊ុយក្រែននិងសម្ពន្ធមិត្តអាម៉េរិកដោយបង្ហាញការគាំទ្រពីបក្សទាំងទ្វេលើការប្តេជ្ញាចិត្តដ៏ធំបំផុតរបស់អាម៉េរិកដើម្បីប្រែក្លាយការឈ្លានពានរបស់រុស្ស៊ីទៅជាការប៉ះទង្គិចដ៏ឈឺចាប់សម្រាប់ទីក្រុងមូស្គូ។
ច្បាប់ ដែលបានអនុម័តក្នុងសំឡេង ៨៦-១១ ត្រូវបានគាំទ្រដោយសមាជិកគណបក្សប្រជាធិបតេយ្យទាំងអស់ដែលបានបោះឆ្នោត និងសមាជិកគណបក្សសាធារណរដ្ឋភាគច្រើន។ខណៈបញ្ហាជាច្រើនក្រោមការដឹកនាំរបស់ប្រធានាធិបតី ចូ បៃដិន បានដួលរលំនៅក្រោមការជាប់គាំងខាងនយោបាយ ការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍បានផ្តល់សញ្ញាថាគណបក្សទាំងពីរបានរួបរួមគ្នាយ៉ាងទូលំទូលាយអំពីការបញ្ជូនសម្ភារៈសឹកដល់អ៊ុយក្រែនដែលត្រូវការចាំបាច់ដើម្បីទប់ទល់នឹងកងកម្លាំងរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដែលមានចំនួនច្រើនជាង។
លោកបៃដិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា “ខ្ញុំសូមអបអរសាទរសភាសម្រាប់ការផ្ញើសារទ្វេគណបក្សយ៉ាងច្បាស់លាស់ទៅកាន់ពិភពលោកថាប្រជាជននៃសហរដ្ឋអាម៉េរិកឈររួមគ្នាជាមួយប្រជាជនអ៊ុយក្រែនដ៏ក្លាហាន នៅពេលដែលពួកគេការពារលទ្ធិប្រជាធិបតេយ្យនិងសេរីភាពរបស់ពួកគេ”។
ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀ ហ្សេលេនស្គីបានថ្លែងអំណរគុណដល់សហរដ្ឋអាម៉េរិកនៅក្នុងវីដេអូឃ្លីបពេលយប់របស់គាត់ថា”នេះគឺជាការបង្ហាញពីភាពជាអ្នកដឹកនាំដ៏រឹងមាំនិងការរួមចំណែកដ៏ចាំបាច់ដល់ការការពារសេរីភាពរួមរបស់យើង”៕
ព្រឹទ្ធសភាអាម៉េរិកបោះឆ្នោតគាំទ្រភ្លាមៗលើកញ្ចប់ជំនួន៤០ពាន់លានដុល្លារដល់អ៊ុយក្រែននិងសម្ពន្ធមិត្តអាម៉េរិក