ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ចំណាត់ថ្នាក់មេដាយរបស់កម្ពុជា នៅស៊ីហ្គេម ពេលនេះ បន្ដស្ថិតនៅចំណាត់ថ្នាក់លេខ៨ ដដែល ក្នុងខណៈដែលវៀតណាម បន្តឈរនៅ ចំណាត់ថ្នាក់លេខ១ និងទីម័រខាងកើត ស្ថិតនៅចំណាត់ថ្នាក់លេខ១១ ដដែល ។

វៀតណាមដែលឈរចំណាត់ថ្នាក់លេខ១ នោះ មានមេដាយសរុបចំនួន ៣២៣ គ្រឿង ក្នុងនោះ មាស ១៥០ គ្រឿង ប្រាក់ ៩០ គ្រឿង និងសំរិទ្ធ ៤​ គ្រឿង។ ថៃ រក្សាចំណាត់ថ្នាក់លេខ២ ដោយបានមេដាយសរុប ២២៣ គ្រឿង ក្នុងនោះ មេដាយមាស ៦២ គ្រឿង ប្រាក់ ៦៦​​ គ្រឿង និងសំរិទ្ធ ៩៥ គ្រឿង ។

សឹង្ហបូរី ឡើងមកចំណាត់ថ្នាក់លេខ៣ ដោយបានមេដាយសរុប ១៤២ គ្រឿង ក្នុងនោះ មេដាយមាស ចំនួន ៤៤ គ្រឿង ប្រាក់៤៣គ្រឿង និងសំរិទ្ធ ៥៥ គ្រឿង។ ឥណ្ឌូនេស៊ី ឈរនៅចំណាត់ថ្នាក់ទី៤ ដែលមានមេដាយសរុប ១៥៩ គ្រឿង គឺមាស ៤២​ គ្រឿង ប្រាក់ ៦១ គ្រឿង សំរិទ្ធ ៥៦ គ្រឿង ។

ហ្វីលីពីន ខ្ទាតមក ចំណាត់ថ្នាក់ទី៥ ដែលមានមេដាយ សរុបចំនួន ១៧៩ គ្រឿង គឺមាស ៤០ គ្រឿង ប្រាក់ ៥៧ គ្រឿង សំរិទ្ធ ៨២ គ្រឿង។ ម៉ាឡេស៊ី ស្ថិតនៅចំណាត់ថ្នាក់ទី៦ ដែលមានមេដាយសរុបចំនួន ១៤៤ គ្រឿង គឺមាស ៣៤ គ្រឿង ប្រាក់ ៣៧ គ្រឿង និង សំរិទ្ធ ៧៣ គ្រឿង ។

មីយ៉ាន់ម៉ា ឈរនៅចំណាត់ថ្នាក់ទី៧​ ដែលមានមេដាយសរុបចំនួន ៣៧ គ្រឿង គឺមាស ៧ គ្រឿង ប្រាក់ ១២ គ្រឿង និងសំរិទ្ធ ១៨ គ្រឿង ។ កម្ពុជា ឈរនៅចំណាត់ថ្នាក់ទី៨ ដែលមានមេដាយសរុប ៤០ គ្រឿង មាស ៧​ គ្រឿង ប្រាក់ ៩ គ្រឿង និងសំរិទ្ធ ២៤ គ្រឿង។

ឡាវ ឡើងមកចំណាត់ថ្នាក់ទី៩ ដែលមានមេដាយសរុប ២៩​ គ្រឿង គឺមាស ១ គ្រឿង ប្រាក់ ៦ គ្រឿង សំរិទ្ធ ២២ គ្រឿង។ ប្រ៊ុយណេ ធ្លាក់មកចំណាត់ថ្នាក់ទី១០ ដែលមាន មេដាយសរុប ៣ គ្រឿង គឺមាស ១ គ្រឿង ប្រាក់ ១ គ្រឿង និងសំរិទ្ធ ១ គ្រឿង។ ចំពោះទីម័រខាងកើត ដែលឈរនៅចុងក្រោយដោយ រកបានមេដាយប្រាក់ ២ គ្រឿង សំរិទ្ធ ១ គ្រឿង៕/V-PC