​ប្រែ​សម្រួលៈ​បំណង​(ST)៖​មន្ត្រី​អគ្គិភ័យ​ក្រុង​អ៊ុល​សាន​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២០​ឧសភា​ថា មនុស្ស​ម្នាក់​បាន​ស្លាប់​នៅក្នុង​ការផ្ទុះ​ឆេះ​រោងចក្រ​ចម្រាញ់​ប្រេង S-Oil Corp’s Onsan​របស់​​កូរ៉េខាងត្បូង​នៅក្នុង​ទីក្រុង​អ៊ុល​សាន​(Ulsan)​ហើយ​មនុស្ស​ប្រាំបួន​នាក់​ទៀត​រងរបួស​ក្នុង​ឧបទ្ទវហេតុ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។​

S-Oil​ជា​រោងចក្រ​ចម្រាញ់​ប្រេង​ធំ​បំផុត​ទី​បី​នៅ​កូរ៉េខាងត្បូង និង​ម្ចាស់​ភាគហ៊ុន​ដ៏​ធំ​របស់​វា​គឺ Saudi Aramco​។​

​ចម្រាញ់​ចេញ​ប្រេង​៦៦៩.០០០​បារ៉ែល​ក្នុង​មួយថ្ងៃ រោងចក្រ​នេះ​តាំង​នៅ​ចម្ងាយ​៣៨០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​សេ​អ៊ូ​ល​។​

​អគ្គិភ័យ​បាន​កើតឡើង​នៅ​ពេល​កម្មករ​សាកល្បង​ផ្នែក​ដំណើរការ​បំប្លែង​អាល់​គី​ល​ឡា​ស្យុង​(alkylation)​ក្រោម​ការជួសជុល​មួយ​៕

​ការផ្ទុះ​បង្ក​អគ្គិភ័យ​បណ្តាលអោយ​ស្លាប់​កម្មករ​ម្នាក់​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​