ដោយៈ ភ្នំ​សន្ទុក / កំពង់ធំៈ នៅ​រសៀល​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២២ លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ បាន​ថ្លែងថាៈ មនុស្ស​យើង​គ្រប់រូប ឱ្យតែ​មានជីវិត គឺមាន​អ្វីៗ គ្រប់បែបយ៉ាង​។ លោក​បាន​បញ្ជាក់ថា នេះ​ជា​គោលនយោបាយ និង​ជា​យុទ្ធសាស្ត្រ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។​

​លោក ងូ​ន រតនៈ បាន​ថ្លែង​បែបនេះ នៅក្នុង​បរិវេណ​មន្ទីរ​ធម្មការ និង​សាសនា ខេត្តកំពង់ធំ ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌ របស់​សាសនា​ព្រះ​យេស៊ូគ្រិស្ត «​ក្តីសង្ឃឹម​ចុងក្រោយ​» ជូន​ដល់​ប្រជាពលរដ្ឋ ចំនួន ៥០០ គ្រួសារ រស់នៅក្នុង ក្រុង​ស្ទឹងសែន ។​

​លោក ងួន រតនៈ បាន​មានប្រសាសន៍ថាៈ រាជរដ្ឋាភិបាល​កម្ពុជា មិនបាន ប្រកាន់​បក្ខពួក សាសនា​ផ្សេងៗ​ឡើយ គឺ​មិន​ចង់ឃើញ​ពលរដ្ឋ​ខ្មែរ ជួប​ការ លំបាក​ឡើយ ហើយ​បានផ្ដល់ សេរីភាព ក្នុងការ​ស្រឡាញ់ និង​ជំនឿ សាសនា​រៀងៗ​ខ្លួន ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ជា​អ្នក​ជ្រើសរើស ហើយ​ការរស់នៅ​ក្បែរ​គ្នា ត្រូវ​ចេះ​ស្រឡាញ់គ្នា ជាក់ស្តែង អ្នក​ដែលមាន លទ្ធភាព ជួយ​អ្នក​ដែល​គ្មាន​លទ្ធភាព ដោយ​មិនបាន​ប្រកាន់​ថា ពលរដ្ឋ កាន់សាសនា ណា​ឡើយ គឺ​ឱ្យ​ពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត ។​

​សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ចំនួន ៥០០ គ្រួសារ​នោះ ទទួលបាន​គ្រឿង​អាហារ បរិភោគ ដោយ​ក្នុង​១​គ្រួសារ ទទួលបាន​អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា ៕/V​-PC