ដោយៈវណ្ណៈ/ព្រះសីហនុ៖ មនុស្សបួននាក់បានស្លាប់និងម្នាក់របួសធ្ងន់ក្នុងហេតុការណ៍ដាច់ខ្សែយោងជណ្តើរនៅអគារខ្ពស់កំពុងសាងសង់នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីវេលាម៉ោងជិត៨ព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០២២នេះ។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះដល់ជីវិតជាកម្មករសំណង់ចំនួនបួននាក់មាន៖១,ឈ្មោះ វល្លិ ភេទប្រុស អាយុ ៥៣ ឆ្នាំ មានស្រុកកំណើតភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ,២.ឈ្មោះ នូ ស៊ីនួន ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើត ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ, ៣.ឈ្មោះ រ៉ាន ភាស់ ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើតភូមិគោកមន ឃុំគោកមន ស្រុកអំពិល ខេត្តឧត្តមានជ័យ និង ៤.ឈ្មោះ សយ ម៉ាលីស ភេទស្រី អាយុ៣៨ឆ្នាំ មានស្រុកកំណើតភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ (ស្លាប់នៅមន្ទីរពេទ្យ)។ចំណែកអ្នករបួសធ្ងន់ឈ្មោះ ហេង សីហា អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះដែលរងរបួសធ្ងន់ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ។សមត្ថកិច្ចកំពុងចាត់ការសំណុំរឿងនេះតាមនីតិវិធី៕សរន-PC