ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានឱ្យដឹងកាលពីម្សិលមិញថាៈ ជាបន្តបន្ទាប់មន្ត្រីជំនាញ នៃមន្ទីរ សហការនឹងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្ត មន្ត្រីអាជ្ញាធរដែនដី មន្ត្រីអប់រំ គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ បាននឹងកំពុង បន្តចុះទៅផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមសាលារៀននានា ក្នុងខេត្ត។
មន្ត្រី បានឱ្យដឹងបន្តថាៈ រីឯអ្នកប្រឡងយកប័ណ្ណបើកបរម៉ូតូធំ ម៉ូតូកង់បី តុកតុក រថយន្ត ត្រូវធ្វើនៅមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានសហការនឹងក្រុមការងារ នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានចុះប្រមូលទិន្នន័យ អំពីតម្រូវការបណ្តុះបណ្តាល (Training Needs Assessment-TNA)៕/V-PC