ព្រះសង្ឃ ប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ កម្មការិនីជាច្រើននាក់នៅព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២បានចូលរួមប្រារព្ធទិវានៃការចងចាំ ២០ ឧសភាដែលប្រព្រឹត្តធ្វើនៅវត្តមង្គលបញ្ញា ហៅវត្តជ្រៃបាក់ នៅក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ស្រុករលាប្អៀរ ដោយមានការអញ្ជើញចូលរួមពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង។