ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមស្ករគ្រាប់ Everton បានធ្វើការវាយបកដ៏អស្ចារ្យពីការដែលគេនាំមុខមុនពីរគ្រាប់ដើម្បីរក្សាឋានៈនៅ Premier League របស់ពួកគេជាបន្ត ជាមួយនឹងជ័យជម្នះ ៣-២ លើក្រុម Crystal Palace ខណៈដែល Burnley បានឡើងផុតពីតំបន់កាត់ចោលបន្ទាប់ពីស្មើ ១-១ នៅទឹកដីក្រុម Aston Villa កាលពីថ្ងៃព្រហស្បតិ៍។
ក្រុមរបស់លោកហ្វ្រែង ឡាំផាតបានរើបឡើងវិញពីការរបូតពីរគ្រាប់ក្នុងតង់ទីមួយ ខណៈដែលកីឡាករ ម៉ៃឃើល ខេន (Michael Keane) និងរីឆាលីសុន (Richarlison) បានស៊ុតបញ្ចូលទីតាមស្មើបន្ទាប់ពីការសម្រាក មុនពេលកីឡាករដូមីនិក ខាល់វើត ឡេវីន (Dominic Calvert-Lewin) ស៊ុតចូលគ្រាប់ជ័យជម្នះ បង្កឱ្យមានការអបអរសាទរដូចកម្រោលចូលនៅកីឡដ្ឋាន Goodison Park ។
បន្ទាប់ពីការប្រយុទ្ធតស៊ូដ៏គួរឱ្យភ័យខ្លាចដើម្បីចៀសវាងការលេងនៅក្រៅក្របខ័ណ្ឌកំពូលជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៥៤ ទីបំផុត Everton អាចធូរស្បើយក្នុងចិត្តខណៈនៅសល់មួយប្រកួតត្រូវលេង។
ការវាយបកយកឈ្នះវិញដ៏គួរឱ្យរំភើបរបស់ពួកគេគឺជាសមិទ្ធិផលតូចមួយនៃរជ្ជកាលរបស់ឡាំផាត ចាប់តាំងពីគាត់បានចូលកាន់តំណែងកាលពីខែមករា នៅពេលដែល Everton មើលឃើញគ្រោះមហន្តរាយធ្លាក់ទៅលីកលំដាប់ទីពីរនៅនឹងមុខ។
Everton មានបួនពិន្ទុពីលើតំបន់កាត់ចោល ដោយទុកឱ្យក្រុមលេខ៤បាតតារាង Burnley និងក្រុមលេខ៣បាតតារាង Leeds ប្រជែងគ្នាដើម្បីរស់នៅថ្ងៃប្រកួតចុងក្រោយរបស់ Premier League នៅថ្ងៃអាទិត្យ៕
ប្រិយមិត្ត Everton អបអរការរស់រានជាបន្តនៅ EPL