​លម្អិត​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​មនុស្ស​ស្លាប់​ម្នាក់រ​បូស​ធ្ងន់​ស្រាល​៧​នាក់

992
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​នៅ​ទីកន្លែង​តែមួយ​នេះ គឺ​បាន​កើតឡើង​ចំនួន​២​លើក ដោយ​ខុសពេល​វេលា​គ្នា​ប្រមាណ​តែ​១០​នាទី​ប៉ុណ្ណោះ បណ្តាលឱ្យមាន​រថយន្ត​ខូចខាត​ចំនួន​៤​គ្រឿង​និង​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៨​នាក់​បាន​ទទួលរងរ​បួស​ធ្ងន់​ស្រាល ហើយ​បាន​ស្លាប់​ម្នាក់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​គល់ស្ពាន​កក់​ឆ្មា ស្ថិត​ក្នុងភូមិ​ត្រពាំង​ច្រាំង ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក ជី បេង​ជន អធិការនគរបាល​ស្រុក​ក្រឡាញ់ បានបញ្ជាក់​លម្អិត​អំពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ថា​កាលពី​វេលា​ម៉ោង​១៣​និង​៥០​នាទី រថយន្ត​ម៉ាក Rayno ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-5299 ប្រភេទ​ភ្លៅ​២ បើកបរ​ដោយ​ឈ្មោះ កែវ សា​រ៉ាវី ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៨ មាន​ទីលំនៅ​ភូមិ​ត្រពាំងរូង ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ខេត្តកោះកុង ។​ជា​អ្នក​បើកឡាន​ឯកជន​ដឹក​ជ្រូក​ចំនួន ៥៣​ក្បាល របស់​ក្រុមហ៊ុន CP ដឹក​ចេញពី​ជើងភ្នំ​គូលែន បាន​បើកបរ​តាមផ្លូវ​ជាតិ​លេខ​៦ ពី​ទិសខាងកើត ទៅ​ទិស​ខាងលិច​។​

​លោក​អធិការ​ស្រុក​ក្រឡាញ់ បាន​បន្តថា លុះ​មកដល់​កន្លែងកើតហេតុ នៅវេលា​ម៉ោង​ប្រមាណ ១៣​និង​៥០​នាទី​រសៀល​រថយន្ត​ដឹក​ជ្រូក​បាន​ដាច់​រ៉ូ​ទីល​ក៏​រ៉េ​ច​ង្កូ​ច​ទៅខាង​ស្តាំ​ដៃ​ហើយ​បុក​ប៉ះ​ដៃ​ស្ពាន​កក់​ឆ្មា​ខាងស្តាំ​តែម្តង រួច​រថយន្ត​នោះបាន​ត្រឡប់​ទៅខាង​ឆ្វេង​ដៃ​នៅ​ខាងត្បូង​ផ្លូវជាតិ​៦ ខាងលិច​ស្ពាន​កក់​ឆ្មា ស្ថិត​ក្នុងភូមិ​ត្រពាំង​ច្រាំង ឃុំ​ក្រឡាញ់ ក្នុងនោះ​ជ្រូក​បាន​ងាប់​ចំនួន ០៤​ក្បាល ។​

​លោក​ជី បេង​ជន បានបញ្ជាក់​ទៀតថា នៅវេលា​ម៉ោង​ប្រមាណ​១៤​រសៀល ថ្ងៃ​ដដែល ស្រាប់​តែមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខាងកើត​ស្ពាន​កក់​ឆ្មា​នេះ​ម្ដងទៀត ប្រហែល​១០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​តា​ច្រែង ឃុំ​ក្រឡាញ់ ដោយ​រថយន្តបុក​គ្នា​ចំនួន​៣​គ្រឿង​បន្តទៀត គឺមាន​រថយន្ត​ម៉ាក​កាមរី​ឆ្លាម , រថយន្ត​ម៉ាក​លុច​ស៊ី​ស RX330 និង រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ដឺ​។​

​លោក​បន្តទៀតថា បន្ទាប់ពី​ធ្វើការ​វាស់វែង​បាន​ឲ្យ​ដឹងថា ដំបូង​មាន​រថយន្ត​ម៉ាក HIGHT LANDER ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-6692 ពណ៌​ទឹកប្រាក់ បាន​រង​ការខូចខាត​យ៉ាង​ធ្ងន់ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ (​ព្រោះ​ក្រោយពី​កើតហេតុ​បាន​ចុះ​រត់​គេចខ្លួនបាត់​) បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។ បាន​រ៉េ​ច​ង្កូ​ច​ទៅខាង​ឆ្វេង​ដៃ បុក​ជាមួយ​រថយន្ត​ម៉ាក TOYOTA CAMERY (​ឆ្លាម​) ពាក់​ស្លាក​លេខ ភ្នំពេញ​2G-4484 ពណ៌​ទឹកមាស ( ខូចខាត​ធ្ងន់​) បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ (​ព្រោះ​បាន​រងរបួស​ធ្ងន់​មិនអាច​សួរនាំ​បាន​) បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។​

រថយន្ត​HIGHTLANDER​នោះ បាន​វិល​ទៅបុក​ជាមួយ​រថយន្ត​ម៉ាក LEXUS RX330 ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-0202 ពណ៌​ទឹកមាស (​ខូចខាត​ស្រាល ) បើកបរ​ដោយ​ឈ្មោះ គី ចំរើន អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប កំពុង​បើកបរ​ពីក្រោយ​រថយន្ត​ម៉ាក TOYOTACAMERY ក្នុងទិសដៅ​ស្របគ្នា ។​

​លោក​បាន​បញ្ជាក់ទៀតថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​មាន​មនុស្ស​រងរបួស​ស្រាល​ចំនួន ០៣​នាក់ , របួសធ្ងន់​ចំនួន ៤​នាក់ និង​ស្លាប់​ម្នាក់​ដែល​ក្នុងនោះ​មាន​៖ ទី​១. ឈ្មោះ ស្រី មុំ ភេទ ស្រី ទី​២.​ឈ្មោះ សូ ណា​ង ភេទ ប្រុស អាយុ​២៧​ឆ្នាំ​ទី​៣. ឈ្មោះ លុយ សេវ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទី​៤.​ឈ្មោះ គាំ ហា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ។​ទី​៥.​ឈ្មោះ គាំ ស៊ី​ឡាង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ទី​៦.​ឈ្មោះ សិ​ម តឿន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ទី​៧. ឈ្មោះ ជិន សៅ ភេទ​ប្រុស អាយុ ២១​ឆ្នាំ និង ទី​៨.​ឈ្មោះ សៀវ ភេទ​ប្រុស ។

​ចំពោះ​រថយន្ត​ទាំង​៤​គ្រឿង ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕S/

​លម្អិត​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​មនុស្ស​ស្លាប់​ម្នាក់រ​បូស​ធ្ងន់​ស្រាល​៧​នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម