ដោយ : ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ពិធី​អបអរសាទរ បើក​បវេសនកាល ឆ្នាំ​២០២២-២៣ របស់​សាលា​ពុទ្ធិកបឋមសិក្សា​កម្រង​វត្ត​ប្រាសាទ​ស្រះ​ឈ្នួ​រ ឃុំ​ឈ្នួ​រ​មានជ័យ​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​បានធ្វើ​កាលពី​ថ្ងៃទី​១៩ ខែឧសភា​ឆ្នាំ​២០២២ ។​

​ព្រះ​តេជគុណ​កេតុ​សី​លោ អ៊ិត រដ្ឋា ព្រះចៅអធិការ​វត្ត​និង​ជា​នាយក​សាលា​ពុទ្ធិក បឋមសិក្សា​កម្រង​វត្ត​ប្រាសាទ​ស្រះ​ឈ្នួ​រ​នេះ​បាន​មាន​សង្ឃដីការ​ក្នុងពេល​ប្រារព្ធ​ពិធី​ថា :​ទូទាំង​ស្រុក​ព្រះនេត្រព្រះ​មាន សិស្ស សមណៈ​សិស្ស ជាច្រើន​បានមក ការរៀនសូត្រ​។​

​ព្រះ​តេជគុណ​មាន​សង្ឃ​ដិ​ការ​ថា ជា​លទ្ធផល​ក្នុង​ឆ្នាំ​សិក្សា ២០២១ ២០២២ ការសិក្សា​សម្រេចបាន​ដោយ បាន​ប្រឡង​ធម្ម​វិន័យ​ចំនួន​៧០​អង្គ​/​នាក់ ប្រឡង​រង​ចំ​នួ​៤៧​អង្គ​នាក់ និង​ប្រឡង​ចូល​សិក្សា​បន្ត​ចំនួន​២៣ អង្គ​/​នាក់​។​

​លោក ហែម សារិន អភិបាលរង​ស្រុក​ព្រះនេត្រព្រះ​បាន​មានប្រសាសន៍ថា ដើម្បី​ឲ្យ​ស្របតាម​ការណែនាំ​របស់​អគារធិការដ្ឋាន ក្នុងឱកាស​បើកប​វេ​ស្សន កាល​ឆ្នាំ​សិក្សា​២០២២ និង ២០២៣​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​មាន ភាពរលូន​និង​មាន​ប្រសិទ្ធភាព ស្ថាប័ន​ពាក់ព័ន្ធ​អាជ្ញាធរ​ដែនដី​គ្រប់គ្រង សាលា​ពុទ្ធិក ដែល​កំពុង​សិក្សា​ព្រះគ្រូ​ចៅអធិការ គឺ​ត្រូវ​បន្ត​អនុវត្ត​នូវ​វិធានការ នានា​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ និង​ជំងឺឆ្លង​ដទៃទៀត​គ្រប់​ភូមិ​សិក្សា​ត្រូវ​បន្ត​រៀបចំ​បរិស្ថាន​សាលា មិនមាន ទឹកស្អាត​បង្គន់​អនាម័យ​កន្លែង​លាងដៃ​ឲ្យ​ស័ក្ដិ​សមជា​កន្លែង​សម្រាប់​ការអប់រំ​សិស្ស​។

​លោក​បាន​បន្តថា សូម​លោកគ្រូ​អ្នកគ្រូ​ត្រូវ​បន្ត​ដើរតួនាទី​ជា​បុគ្គល​នាំមុខ ជា​ឪពុកម្ដាយ​ទី​ពីរ​ជា​អ្នក​ដទៃទៀត​ទីប្រឹក្សា​និង​ជា​អ្នក​ច្នៃប្រឌិត​ព្រមទាំង​ត្រូវខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​នូវ​សមត្ថភាព​របស់ខ្លួន​ជាប្រចាំ​ទាំង​ផ្នែក​ចំណេះដឹង​ទាំង​ពិធីសារ​បង្រៀន បច្ចេកវិទ្យា​ឌីជីថល​មក​បង្ហាត់បង្រៀន ដល់​សមណ​សិស្ស​សមណ និស្សិត​ឲ្យ មានចំណេះដឹង​ទូលំទូលាយ​ដើម្បី​ក្លាយខ្លួនជា​អ្នក​បន្តវេន ដ៏​មាន​សក្ដានុពល​នាពេល​អនាគត​៕​/PC