ដោយៈ ជា សីហ/ភ្នំពេញៈ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ លោក លី ធុច ទេសរដ្ឋមន្ត្រី និងជាអនុប្រធានអាជ្ញាធរមីនកម្ពុជា បានដឹកនាំតំណាងស្ថានទូតប្រចាំនៅកម្ពុជា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចុះទស្សនកិច្ចសិក្សាស្វែងយល់ពីសារៈមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលស៊ីម៉ាក់។