ដោយៈយោធិន/កណ្តាលៈផ្លូវបេតុងថ្មីមួយខ្សែទៀតដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលទទួលភារៈស្ថាបនាឡើងដោយឧត្តមសេនីយ៍ឯក គង់ អៀង នាយករងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិជូនដល់ប្រជាជនឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
អំណោយផ្លូវបេតុងថ្មីមួយខ្សែនេះត្រូវបានប្រកាសឲ្យដឹងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នាពិធីសម្ពោធពិធីសម្ពោធសមិទ្ធិផលក្រោមវត្តមានលោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលប្រចាំស្រុកមុខកំពូល។
យោងតាមរបាយការណ៍របស់មូលដ្ឋាន បានបង្ហាញថាៈ មកដល់ពេលនេះទូទាំងឃុំព្រែកអញ្ចាញបានកែប្រែមុខមាត់ថ្មីបន្ទាប់ពីទទួលបាននូវបណ្តាសមិទ្ធផលដែលជាអំណោយរបស់ប្រមុខរាជរដ្ឋាភិបាលតាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រែកអញ្ចាញ។
លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលប្រចាំស្រុកមុខកំពូលបានបង្ហាញថា មកដល់ពេលនេះទូទាំងឃុំព្រែកអញ្ចាញមានការរីកចម្រើនគ្រប់វិស័យដែលសមិទ្ធផលទាំងអស់នោះជាពិសេសផ្លូវគមនាគមបានជួយសម្រួលដោះស្រាយនូវទុក្ខលំបាក ព្រមទាំងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឃុំព្រែកអញ្ចាញបានយ៉ាងល្អប្រសើរ ដែលមកដល់ពេលនេះគ្រប់រចនាសម្ព័ន្ធក្នុងឃុំព្រែកអញ្ចាញមិនចាញ់តំបន់ទីក្រុងឡើយ។
សមិទ្ធផលទាំងអស់ដូចជាផ្លូវ ស្ពាន សាលារៀនវត្តអារាម មន្ទីរពេទ្យ ប្រកបដោយសោភណ្ឌភាពនិងគុណភាព ដែលប្រជាពលរដ្ឋឃុំព្រែកអញ្ចាញទទួលបាននេះ គឺសុទ្ធតែបានកើតចេញពីការជួយកសាងពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ពីក្រុមការងារចុះជួយឃុំព្រែកអញ្ចាញនិងពីសប្បុរសជន។
ឆ្លៀតក្នុងឱកាសនេះដែរ លោកវង្សី វិស្សុតបានជម្រុញថ្នាក់ដឹកនាំឃុំព្រែកអញ្ចាញ អោយយកចិត្តទុកដាក់បំពេញកាតព្វកិច្ចបម្រើប្រជាពលរដ្ឋមូលដ្ឋានឲ្យបានល្អ ។ លោកបានបន្ថែមថា គោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ជាការងារដ៏សំខាន់ដែលថ្នាក់ដឹកនាំមូលដ្ឋានត្រូវបន្តអនុវត្តឱ្យសកម្ម ព្រោះគោលនយោបាយនេះ នាំមក សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដែលជាកត្តាគន្លឹះ ផ្តល់ភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត ក្នុងមូលដ្ឋានឱ្យរីកចម្រើន ។
ឧត្តមសេនីយ៍ឯក គង់ អៀង បានអោយដឹងថាៈផ្លូវបេតុងដែលបើកការដ្ឋានស្ថាបមានាថ្ងៃនេះមានប្រវែង៣.៣៧០ម៉ែត្រទទឹងប្រវែង៧ម៉ែត្រនិងកំរាល់០,២ម៉ែត្រ ទទឹង ព្រមទាំងមានដាក់ប្រព័ន្ធលូតាមចិញ្ចើមផ្លូវខ្លះព្រមទាំងដាក់លូកាត់ផ្លូវចំនួន ១៣កន្លែង។ផ្លូវបេតុង សរសៃដែកខាងលើនេះនឹងស្ថាបនាឲ្យបានរួចរាល់មុនរដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះដោយកងកម្លាំងវិស្វកម្ម នាយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ៕.mara