​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រូបថត​ពីលើ​អាកាស​ដ៏​គួរឱ្យ​ញាក់សាច់​ពី​កន្លែង​ដាក់​ខ្មោច​យន្តហោះ​របស់​រដ្ឋ​អា​រី​ហ្សូ​ណា​បាន​បង្ហាញ​យន្តហោះ​លែង​ប្រើ​រាប់ពាន់​គ្រឿង​ដាក់​តម្រៀប​ជា​ជួរ​យ៉ាង​​មាន​របៀប​នៅក្នុង​អ្វី​ដែល​អាច​ជា​កន្លែង​សម្រាក​ចុងក្រោយ​របស់​ពួក​វា​នៅលើ​វាល​ខ្សាច់​។​

​អ្នក​ថតរូប​ជនជាតិ​អាល្លឺម៉ង់​លោក បឺ​ណាត ឡាង (Bernhard Lang)​បាន​ផ្តិត​យក​ទិដ្ឋភាព​មិន​គួរឱ្យ​ជឿ​នេះ​នៅ​ឯ​ក្រុម​ជួសជុល​និង​ថែទាំ​យន្តហោះ​លេខ​៣០៩ (309th AMARG)​នៅ​មូលដ្ឋាន​​ទ័ពអាកាស​ក្នុង​ទីក្រុង​ធូ​សសុន (Tucson) ។​

​យន្តហោះ​ទាំង​ជួរៗ​បាន​អង្គុយ​រង់ចាំ​រហូត​ច្រែះ​ចាប់​ឬ​ខូច ឬ​ប្រហែល​ដើម្បី​ហោះហើរ​ម្តងទៀត​។​

​ជួរ​នីមួយៗ​ត្រូវបាន​រៀបចំ​តាម​គំរូ​និង​ទំហំ រួម​ទាំង​យន្តហោះ​ស៊ីវិល​ដែល​បាន​ចូលនិវត្តន៍ បន្ទាប់​ពី​តម្រូវការ​សម្រាប់​ការធ្វើដំណើរ​តាម​ផ្លូវអាកាស​ដួលរលំ​ដោយសារ​តែ​ជំងឺ​រាតត្បាត​កូវី​ដ​១៩​។​

​យន្តហោះ​ជិត ៤.០០០ គ្រឿង​ត្រូវបាន​ដាក់​នៅ​មូលដ្ឋាន​ទ័ពអាកាស​ដេវីស​ម៉ុន​ថា​ន (Davis-Monthan) នៅលើ​ផ្ទៃដី ១.០៥២ ហិកតា​ដែល​ធ្វើឱ្យ​វា​ក្លាយជា​កន្លែង​ផ្ទុក​និង​រក្សា​ទុក​ហោះ​ធំ​បំផុត​​នៅលើ​ពិភពលោក​។​

​យន្តហោះ​យោធា​ទាំងនោះ​ត្រូវបាន​ចត​ចោល​ក្នុងអំឡុងពេល​មិន​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន ឬ​ត្រូវ​បាន​ទុក​ចោល​រហូត​ខូចខាត និង​ត្រូវបាន​កែច្នៃ​ឡើងវិញ​។​គ្រឿង​បង្គំ​ដែល​អាច​ប្រើប្រាស់​បាន​​ត្រូវបាន​ដោះ​ចេញ​និង​លក់​បន្ត ចំណែក​វត្ថុធាតុដើម​ត្រូវបាន​បន្សុទ្ធ​តាម​ប្រភេទ​និង​បញ្ជូន​សម្រាប់​ការកែច្នៃ​ឡើងវិញ​។​

​វាល​ខ្មោច​យន្តហោះ ថ្វីត្បិតតែ​មាន​ឈ្មោះ​ចឹង​ក្តី ក៏​នៅតែ​មាន​យន្តហោះ ដែល​អាច​ហោះហើរ​ម្តងទៀត​ផង​ដែរ​ដែល​វា​ជា​ប្រធានបទ​មួយ​ត្រូវបាន​ផ្តោត​សំខាន់​ដោយ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​និង​តម្រូវ​​ការ​ក្នុង​ការប្រគល់​អាវុធ​ដល់​ប្រទេស​នេះ​ដើម្បី​ជួយ​ទប់ទល់​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​៕

​ខ្មោច​យន្តហោះ​ជាង​៤​ពាន់​គ្រឿង​តម្រៀប​ជា​ជួរ​នៅ​មូលដ្ឋាន​ទ័ពអាកាស​ដេវីស​ម៉ុន​ថា​ន​