ដោយៈ​យោធិន​/​សៀម រាបៈ ​ក្រុមការងារ​គណបក្ស​ប្រជាន​កម្ពុជា​ចុះ​មូលដ្ឋាន​ស្រុក​បន្ទាយស្រី​បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​ខណៈដែល​យុទ្ធនា​ការឃោសនា​ស្វែងរក​កិច្ច​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​សម្រាប់​រដូវ​កាល​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ដែល​នឹង​ជិត​ឈានចូល​មកដល់​ដោយ​នឹងត្រូវ​ដំណើរការ​ធ្វើឡើង​នា​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២​ខាងមុខនេះ​។​

ក្នុង​កិច្ចប្រជុំ​មុនពេល​យុទ្ធនា​ការឃោសនា​ស្វែងរក​សម្លេងឆ្នោត​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អណ​ត្តិ​ទី​៥ ដែល​ដំណើរការ​ធ្វើឡើង​នា​ស្នាក់ការ​គណបក្ស​ប្រជាជន​ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អភិបាលស្រុក​បន្ទាយស្រី​លោក ឃឹម ហ្វី​ណង់ ព្រមទាំង​សមាជិក សមាជិកា​សាខា​បក្ស​ឃុំ​ទាំង​ប្រាំមួយ និង សាខា​បក្ស​ភូមិ​ទាំង​ប្រាំពីរ​ក្នុង​មូលដ្ឋាន​
​ស្រុក​បន្ទាយស្រី ក្រោម​អធិបតីភាព លោក សែម សុវណ្ណនី សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ស្រុក​បន្ទាយស្រី​។​

អនុលោម​តាម​ស្មារតី​កិច្ចប្រជុំ​លោក សែម សុវណ្ណនី បាន​វាយតម្លៃ​ខ្ពស់​នូវ​រាល់​វិធានការ​ក្នុងការ​ត្រៀមលក្ខណៈ​សម្បត្តិ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​សម្រាប់​បម្រើ​ឲ្យ​ដល់​យុទ្ធនា​ការឃោសនា​រកស​ម្លេ​ង​ឆ្នោត​ដែល​នឹង​ចាប់ផ្តើម​នា​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២២​ខាងមុខនេះ​។​

លោក​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​ចុះ​មូលដ្ឋាន​ស្រុក​បន្ទាយស្រី​ជាមួយនឹង​ការប្រកាស​ពី​ជំហរ​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​នូវ​ស្មារតី​និង​សម្ភារៈ​ផ្តល់ជូន​ដល់​បណ្តា​សាខា​ពាក់ព័ន្ធ​សម្រាប់​យុទ្ធនា​ការឃោសនា​រកស​ម្លេ​ង​ឆ្នោត​ក៏បាន​សំដែង​នូវ​សុ​ឆន្ទៈ​ក្នុងការ​សម្រេចបាន​ជោគជ័យ​សម្រាប់​យុទ្ធនា​ការឃោសនា​ខាងលើនេះ​ផងដែរ​៕​