ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​និហ​ប្រាំបី​នាក់​ទៀត​រងរបួ​ស​ក្រោយ​ការបាញ់ប្រហារ​មួយ​នៅ​ទីក្រុង​ស៊ី​កាហ្គោ ។​

​ប៉ូលិស​បាន​និយាយថា ការបាញ់ប្រហារ​បានកើត​ឡើង​នៅ​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ព្រហស្បតិ៍ នៅក្បែរ​ហាង​McDonald’s មួយ​ក្នុង​ទីក្រុង ។​មនុស្ស​ម្នាក់​ត្រូវបាន​ចាប់​ខ្លួន​នាំ​ទៅ​ប៉ុស្តិ៍​ប៉ូលិស​និង​បាន​​រកឃើញ​អាវុធ​មួយ​ផង​។​

​ការបាញ់​សម្លាប់​មនុស្ស​នេះ​កើតឡើង​ចំពេល​មាន​កំណើន​នៃ​អំពើហិង្សា​ដោយ​កាំភ្លើង​នៅក្នុង​ទីក្រុង​នេះ​និង​នៅ​ទូ​ទាំង​អាម៉េរិក​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​។​វា​បាន​កើតឡើង​ក្រោយ​ការបាញ់សម្លាប់​យុវជន​ម្នាក់​​នៅ​ឧទ្យាន​មួយ​ក្នុង​ក្រុង​ស៊ី​កាហ្គោ​។​

​ប៉ូលិស​ស៊ី​កាហ្គោ បាន​ទៅដល់​កន្លែងកើតហេតុ​កាលពី​ថ្ងៃ​១៩​ឧសភា

​និយាយ​រួម​ក្នុង​ខែឧសភា​នេះ​ចាប់ពី​ថ្ងៃ​០១​ដល់​១៩​ឧសភា​ឆ្នាំ​២០២២ មាន​តែ​ពីរ​ថ្ងៃ​គត់​ដែល​មិន​មាន​ការបាញ់បោះ​នាំ​អោយ​ស្លាប់​និង​របួស​មនុស្ស​នៅ​អាម៉េរិក​។​ការបាញ់ប្រហារ​ដែលនាំអោយ​ស្លាប់​មនុស្ស​​ច្រើន​ជាង​គេ​នៅ​ខែ​នេះ​គឺ​ព្រឹត្តិការណ៍​ថ្ងៃ​១៤​ឧសភា ដែល​បុរស​ស្បែក​ស​អាយុ​១៨​ឆ្នាំ​ម្នាក់​បាន​បាញ់​នៅ​ហាង​លក់​គ្រឿងទេស​និង​ភេសជ្ជៈ​មួយនៅក្រុងបាហ្វហ្វាឡូ រដ្ឋញូវយ៉ក​ដោយ​សម្លាប់​មនុស្ស​ដប់​នាក់ ភាគច្រើន​ជា​ជនជាតិ​ស្បែក​ខ្មៅ​៕