ដោយៈតារារិទ្ឌ(ភ្នំពេញ) នារាត្រីម៉ោង១ រំលងអាធ្រាត្រថ្ងៃទី២១ខែឧសភាឆ្នាំ ២០ ២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២របស់វេទិកាសេដ្ឋកិច្ចពិភពលោកក្រោមមូលបទ «ការត្រៀមខ្លួនសម្រាប់យុគសម័យក្រោយជំងឺកូវីដ»ដែលនឹងប្រព្រឹត្តទចាប់ពីថ្ងៃទី២២ – ២៦ខែឧសភាឆ្នាំ២០២២នៅទីក្រុងដាវ៉ស -ក្លូស្ទ័រប្រទេសស្វីស ។

ក្នុងសារលិខិតជូនជនរួមជាតិនៅល្ងាចថ្ងៃទី ២០ខែឧសភាសម្តេចតេជោ ហ៊ុន សែនបាន មានប្រសាសន៍ថា សម្តេចនឹងជួបជាមួយ បងប្អូនខ្មែររស់នៅតំបន់អឺរ៉ុបប្រមាណ ១៧០០ នាក់នៅល្ងាចថ្ងៃទី ២១ ខែ ឧសភា នៅក្រុង Zurich ប្រទេសស្វីស ។

ក្រសួងការបរទេសកម្ពុជានៅរសៀលថ្ងៃទី ១៩ខែឧសភានេះបានសេចក្ដីប្រកាសព័ត៌ មានថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោកក្រោមមូលបទ “ការត្រៀមខ្លួនសម្រាប់យុគសម័យក្រោយជំងឺកូវីដ”ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី២២ដល់ទី២៦ខែឧសភាឆ្នាំ២០២២នៅ ទីក្រុងដាវ៉ស-ក្លូស្ទ័រ (Davos-Klosters) ប្រទេសស្វីស។

ការអញ្ជើញចូលរួមកិច្ចប្រជុំខាងលើនេះធ្វើឡើងតបតាមការអញ្ជើញរបស់លោកសា ស្រ្តាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិកនិងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋ កិច្ចពិភពលោក។អញ្ជើញអមសម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំនេះរួមមាន៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផ្សេងទៀតព្រមទាំងសមាជិកមួយចំនួនរបស់សភាពាណិជ្ជកម្មកម្ពុជាផងដែរ ។

ក្នុងឱកាសចូលរួមក្នុងវេទិកានេះសម្តេចតេ ជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាប្រកប​ដោយអត្ថន័យខ្លឹមសារនៅក្នុងពិធី បិទកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទ “ទស្សនវិស័ យយុទ្ធសាស្ត្រលើអាស៊ាន” និងនៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំសេដ្ឋ កិច្ចពិភពលោក ក្រោមប្រធានបទ «ការស្តារសន្តិភាពនិងសណ្តាប់ធ្នាប់ឡើងវិញ»។ ក្រៅពីអញ្ជើញចូលរួមក្នុងវេទិកាខាងលើសម្តេចតេជោនាយករដ្ឋមន្រ្តីក៏រំពឹងថានឹងមានជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃប្រទេសមួយចំនួនក៏ដូចជាទទួលការចូល ជួបសម្តែងការគួរសមពីសំណាក់ឥស្សរជននយោបាយនិងធុរជនពិភពលោកផងដែរ។

ក្នុងឱកាសស្នាក់នៅប្រទេសស្វីសសម្តេច តេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាបើក “រាត្រីកម្ពុជា” ( CAMBODIA NIGHT) ដែលជាព្រឹត្តការណ៍រៀបចំដោយក្រុមហ៊ុន វើលដ៏ប្រ៊ីជ គ្រុប (WorldBridge Group) ក្នុងគោលបំណ ងដើម្បីលើកស្ទួយអំពីធុរកិច្ចបរទេសនៅក្នុ ងប្រទេសកម្ពុជា។សម្តេចតេជោក៏នឹងជួបសំណេះសំណាលជាមួយបងប្អូនជនរួមជា តិខ្មែរដែលរស់នៅប្រទេសស្វីសនិងបណ្តាប្រទេសអឺរ៉ុបផងដែរ៕