​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ,​បំណង​(​ដេល្លី​ម៉េល​,​បាងកក​ប៉ុស្តិ៍​) ៖​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា​ប្រមុខ​រដ្ឋាភិបាល​យោធា​របស់​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​សុក្រ​ទី​២០​ឧសភា​បានចាប់ផ្តើម​រៀបចំ​កិច្ចចរចា​​សន្តិភាព​ជួប​ទល់មុខ​គ្នា​ផ្ទាល់​ជា​លើកដំបូង​ក្នុង​រយៈពេល​ពេញ​មួយ​ខែ​ដែល​គាត់​បាន​ផ្តួចផ្តើម​ជាមួយ​ក្រុម​ជនជាតិភាគតិច​ដែល​នៅ​សេសសល់​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​។​

​ទូរទស្សន៍​រដ្ឋ MRTV​បាន​រាយការណ៍​ថា ឧត្តមសេនីយ៍​ជាន់ខ្ពស់ មីន អ៊ុង​ហ្លាំង បាន​ពិភាក្សា​ជាមួយ​លោក យ៉​ត សឺ​ក (Yawd Serk) ប្រធាន​ក្រុមប្រឹក្សា​ស្ដារ​រដ្ឋ​សាន​និង​កងទ័ព​រដ្ឋ​សាន​ដែល​ជា​ស្ថាប័ន​​នយោបាយ​និង​ក្រុម​យោធា​តំណាង​ឱ្យ​ជនជាតិ​ភាគតិច​សាន​មកពី​ភាគ​ខាងកើត​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​កិច្ចប្រជុំ​របស់​លោក​មី​ន អ៊ុង​ហ្លាំង​នៅ​រដ្ឋធានី​ណៃ​ពិដោ​ជាមួយ​មេដឹកនាំ​នៃ​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច គឺជា​កិច្ចចរចា​សន្តិភាព​ទល់​មុខ​គ្នា​ជា​លើកដំបូង​របស់​ពួកគេ​ចាប់​តាំងពី​យោធា​​បាន​ដណ្តើម​អំណាច​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​មុន​ពី​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​។​

​ការប្រឆាំង​ដ៏​ធំ​ចំពោះ​ការកាន់កាប់​របស់​កង​ទ័ព​បាន​វិវត្ត​ទៅ​ជា​អ្វី​ដែល​អ្នក​ជំនាញ​របស់​អង្គការសហប្រជាជាតិ​មួយចំនួន​ចាត់ទុកថា​ជា​សង្គ្រាម​ស៊ីវិល​។​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​ថ្មី​ដែល​ប្រឆាំង​នឹង​ការ​កាន់​​កាប់​របស់​យោធា​បាន​ចង​សម្ពន្ធភាព​ជាមួយ​អង្គកា​រ​ទ័ពព្រៃ​ជនជាតិភាគតិច​សំខាន់ៗ​មួយចំនួន ដោយ​ធ្វើឱ្យ​ធនធាន​របស់​យោធា​កាន់តែ​ហិនហោច​។ ការ​ផ្តល់​លក្ខខណ្ឌ​សន្តិភាព​ដ៏​សប្បុរស​ដល់​ក្រុជ​ន​​ជាតិ​ភាគតិច​អាច​អង្រួន​សម្ពន្ធភាព​ដទៃ​ដែល​ប្រឆាំង​រដ្ឋាភិបាល​។​

​ជនជាតិ​សាន ដែល​ជា​ក្រុម​ជនជាតិភាគតិច​ធំ​បំផុត​របស់​ប្រទេស និង​ជនជាតិភាគតិច​ផ្សេងទៀត​បាន​និង​កំពុង​ស្វែងរក​ស្វ័យភាព​កាន់តែច្រើន​ពី​រដ្ឋាភិបាលកណ្តាល​ចាប់តាំងពី​ប្រទេស​ទទួលបាន​​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​នៅ​ឆ្នាំ ១៩៤៨​។​

​សម្រាប់​ពួកគេ​ភាគច្រើន ការតស៊ូ​បាន​រាប់បញ្ចូល​ទាំង​ការប្រយុទ្ធ​ប្រដាប់អាវុធ​ជាច្រើន​ឆ្នាំ ដែល​ផ្អាក​ម្តងម្កាល​ដោយ​បទ​ឈប់​បាញ់​ដែល​គ្មាន​ការធានា​។ ​លោក​មីន អ៊ុង​ហ្លាំង​ជួបពិភាក្សា​ជាមួយ​លោក យ៉ាវ សឺ​ក​កាលពី​ថ្ងៃ​សុក្រ

​នៅពេល​រដ្ឋាភិបាលយោធា​ចាប់ផ្តើម​ពិភាក្សា​ជាមួយ​ក្រុម​ឧទ្ទាម​ជនជាតិ ប្រមុខ​យោធា​នៃ​រដ្ឋាភិបាល​ស្រមោល​ដែល​អាជ្ញាធ​មី​យ៉ាន់​ម៉ា​ចាត់ទុកជា​ក្រុម​ភេរវកម្ម​នោះ បាន​អំពាវនាវ​សុំ​ជំនួយ​អន្តរជាតិ​ដើម្បី​​បំពាក់​អាវុធ​ដល់​កងកម្លាំង​របស់​ខ្លួន ប្រយុទ្ធ​ទល់នឹង​ក្រុម​យោធា​កាន់អំណាច ។​ក្រុម​នេះ​បាន​ស្នើសុំ​សព្វាវុធ​ស្រដៀង​គ្នា​នឹង​អ្វី​ដែល​លោកខាងលិច​បាននិងកំពុង​ផ្តល់​អោយ​អ៊ុយ​ក្រែន​ដើម្បី​ទប់ទល់​នឹង​​រុស្ស៊ី​។​

​យី ម៉ុន (Yee Mon)​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​រដ្ឋាភិបាល​ឯកភាព​ជាតិ​(NUG)​បាន​និយាយថា ប្រជាជន​របស់​កងជីវពល​អ៊ុយ​ក្រែ​ន​និង​មី​យ៉ាន់​ម៉ា កំពុង​ប្រយុទ្ធ​ដើម្បី​សេរីភាព​និង​ប្រជាជន​របស់​គេ​តែ​អ្នក​​ដែល​កំពុង​ប្រយុទ្ធ​ទល់​នឹង​កងកម្លាំង​មី​យ៉ាន់​ម៉ា​ត្រូវការ​អាវុធ​ល្អ​និង​ច្រើន​ឡើង​ជា​ជាង​សាមគ្គីភាព​អន្តរជាតិ​។​លោក​បាន​សរសេរ​ផ្ញើ​ទៅ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា «​ជំហរ​របស់​សហគម​ន៍​អន្តរជាតិ​​សំរាប់​មី​យ៉ាន់​ម៉ា​គឺជា​ការគាំទ្រ​ខាង​ស្មារតី ហើយ​យើង​សូម​អរគុណ​។​យើង​ចង់បាន​ការគាំទ្រ​ខាង​សម្ភារ​និង​លុយកាក់​ផងដែរ​»​។​

​លោក​បាន​បន្តថា «​ជាមួយ​នឹង​ការគាំទ្រ​ដូច្នេះ យើង​នឹង​អាច​បញ្ចប់​បដិវត្តន៍​លឿន​ជាង កាត់បន្ថយ​ការបាត់បង់​អាយុជីវិត​មនុស្ស​និង​ទ្រព្យសម្បត្តិ​របស់​គេ​»​។​

​សូមបញ្ជាក់​ថា សម្ពន្ធ​មិត្ត​លោកខាងលិច​បាននិងកំពុង​បញ្ជូន​សព្វាវុធ​អោយ​ដល់​កងកម្លាំង​អ៊ុយ​ក្រែន​ដើម្បី​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី តែ​មី​យ៉ាន់​ម៉ា​ជួប​ចលាចល​តាំងពី​ដើម​ឆ្នាំ​មុន​ក្រោយ​រដ្ឋ​​ប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបយេត្យ​មួយ តែ​មិន​មាន​ប្រទេស​ឬ​សម្ពន្ធភាព​យោធា​ណា​ប្រកាស​ផ្តល់​ជំនួយ​យោធា​ឬ​លុយកាក់​ទេ​ក្រៅ​តែ​ពី​ការគាំទ្រ​ខាង​សីលធម៌​និង​ថ្កោល​​ទោស​ក្រុម​យោធា​មី​យ៉ាន់​ម៉ា​។​

​អង្គការសហប្រជាជាតិ​បាន​និយាយថា មនុស្ស​ជាង​៥៦០.០០០​នាក់​បាន​ភៀសខ្លួន​ដោយសារ​តែ​ការប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​រដ្ឋាភិបាល​និង​សមាសភាព​ប្រឆាំង​រដ្ឋប្រហារ​ជាច្រើន​៕

​កងកម្លាំង​រដ្ឋាភិបាល​ស្រមោល NUG​ដែល​អាជ្ញាធរ​យោធា​ហៅថា​ជា​ក្រុម​ភេរវកម្ម និង​មិន​មាន​ឈ្មោះ​សំរាប់​ចរចា​រក​សន្តិភាព​ជាមួយ​ក្រុម​យោធា​ទេ​