ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ហុរៗ
ឧទានសព្ទ
សូរឮដោយត្រសុលចូលស្រាលៗ(យ៉ាងដូចស្រមោចចូលត្រចៀកជាដើម)
ស្រមោចបង្រះក្នុងត្រចៀកហុរៗ ។
ហោច
កិរិយាវិសេសន៍
ដែលមានតិចណាស់, ដែលស្ទើរតែនឹងគ្មាន
របស់ហោច; រកបានដោយនូវហោច, មានយ៉ាងហោច ។ ព. ទ. បុ. ថា : ទឹកឡើងត្រីស៊ីស្រមោច, ដល់ទឹកហោច ស្រមោចស៊ីត្រី មានអត្ថន័យថា អ្នកមានបុណ្យស័ក្ដិ ឬអ្នកមានទ្រព្យច្រើន ដែលប្រើអំណាចជិះជាន់អ្នកតូចទាប, លុះដល់ខ្លួនមានសភាពជាអ្នកទន់ខ្សោយ, បែរជាអ្នកតូចទាបលែងគោរពកោតខ្លាច អាចធ្វើឫកគ្រហើដាក់វិញ ( មានន័យស្រដៀងគ្នានឹង ព. ទ. បុ. ថា : កង់ត្រាចកង់ធ្នង់ ដែរ ) ។ ហោចទៅ ឬ ដោយហោចទៅ និ. យ៉ាងតិចណាស់ទៅ, យ៉ាងក្រណាស់ទៅឬដោយតិចណាស់ទៅ, ដោយពិបាករកណាស់ទៅ( ត្រូវប្រើពាក្យ សូម្បី, សព្វបើ, គ្រាន់តែ, ទុកជា, នេះ ពាក្យណាមួយបន្ទាប់ជាដរាប ) : ដោយហោចទៅ សូម្បីតែឧសដុតក៏ក្រដែរ។ ហិនហោច ( ម. ព. ហិន ) ។
គុណសព្ទ

អង្ក្រង
នាមសព្ទ
សុខុមសត្តពួកស្រមោច សម្បុរក្រហមជើងវែងៗ នៅអាស្រ័យនឹងរុក្ខជាតិឬលតាជាតិ ប្រមូលក្រសោបស្លឹកឈើរស់ធ្វើសំបុក, ខាំឈឺផ្សា, កាលណាខាំ មានបញ្ចេញទឹកមូត្រមកផង, ជាសត្វស្រុះគ្នាណាស់; មាន ២ ប្រភេទគឺ អង្ក្រងទឹក ឬ អង្ក្រងផេះ , អង្ក្រងភ្លើង ។
ស្រុះគ្នាដូចអង្ក្រង ស្រុះគ្នាជាឯកច្ឆន្ទ ( មិនមើលបំណាំមិនប្រចាំគ្នា ) ។ ព. កា. ថា
គួរជនប្រុសស្រី នៅនាលោកីយ៍ មានសាមគ្គី ដូចជាអង្ក្រង រ៉ាប់រងនាទី ឲ្យមានវុឌ្ឍី សុខសាន្តបវរ ។ សាមគ្គីភេទ បង្កើតជាហេតុ ការណ៍លម្អក់ព័ណ៌ ខូចខាតប្រយោជន៍ ហោចទាំងអំណរ គុណគាប់បវរ វិនាសសូន្យបង់ ។
អន្សម
នាមសព្ទ
ឈ្មោះនំធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ ( តាមធម្មតា ច្រើនប្រើស្លឹកចេក ) មានរាងមូលរលស្មើចុងស្មើដើម ចម្អិនដោយស្ងោរឬអាំងក៏មាន ។ អន្សម មានច្រើនប្រភេទគឺ អន្សមចេក អន្សមដាក់ចេកណាំវ៉ាទុំទាំងមូលជាស្នូល ។ អន្សមជ្រូក អន្សមដាក់សាច់ជ្រូកជាស្នូល ។ អន្សមដូង អន្សមដាក់ខ្ទិះដូងឬសាច់ដូងទុំកោសលាយផង ។ អន្សមអាំង អន្សមដែលចម្អិនដោយអាំង ។ ល ។ វេចអន្សម ខ្ចប់អង្ករដំណើបដោយស្លឹកស្រស់ឲ្យកើតបានជារូបអន្សម ។ ព. ទ. បុ. ដប់នាក់អន្សមខ្លោច មានគ្នាច្រើន ប៉ុន្តែធ្វើមិនកើតឬធ្វើដែរ ប៉ុន្តែប្រចាំគ្នាលែនលនៗមិនហើយការ ។ ឬថា ដប់នាក់អន្សមខ្លោច គ្នាច្រើនដូចស្រមោច អន្សមផ្អូម ដូច្នេះក៏មាន ( សេចក្ដីដូចគ្នា ) ។ អន្សមផ្អូម ( ព. ប្រ. ) ដែលប្រើការមិនកើត : មនុស្សអន្សមផ្អូម; របស់អន្សមផ្អូម ។ អាអន្សមផ្អូម ! អាចោលម្សៀត ! ( ព. ទ្រ. ម. ) ។
អ៊ូ
កិរិយាវិសេសន៍
ដែលផ្អើលឈូ
ស្រមោចផ្អើលអ៊ូ ( ម. ព. អ៊ូអរ, អ៊ូអា, អ៊ូអែ ផង ) ។
នាមសព្ទ
ប្រឡាយធំជ្រៅ ដែលជីកនៅមាត់ទឹកជ្រៅសម្រាប់ទាញនាវាឬទូកធំៗឬក៏ឈើហុបឡើងពីក្នុងទឹក
ទាញកប៉ាល់ចូលអ៊ូ ។
នាមសព្ទ
ឈ្មោះទ្រមួយបែប សូរធំក្រអួន
ទ្រអ៊ូ ។