ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

វារ​

កិរិយាសព្ទ​

​លូន​ដោយ​ប្រវា​
​កូនតូច​ទើប​ចេះ​វារ​, ស្រមោច​វារ​រសាវ ។​
​បោះទង​ចេញ ឬ​បោះទង​តោង​ចាប់​
​ល្ពៅ​វារ​, ត្រឡាច​វារ​ឡើងទ្រើង​, ម្លូរ​វារ​តាម​ជន្លង់ ។​

​សង្អារ

នាមសព្ទ​

​សុខុមសត្វ​ពួក​ស្រមោច​, សម្បុរ​ខ្មៅ​មាន​ទ្រនិច​នៅត្រង់​គូទ​, ទិច​ឈឺ​ក្ដៅ​ពើត​, ចេះ​រូងដី​ធ្វើជា​រន្ធ​នៅ​ដោយ​ពួកៗ ។ ព​. ទ​. បុ​. ក្ដិច​សង្អារ​បញ្ជល់ ញុះ​ឲ្យ​ឈ្លោះ​គ្នា ( ដូច​គេ​ក្ដិច​គូទ​សង្អារ​ក្ដោប​ដៃ​ផ្លុំ ហើយ​ដាក់​ឲ្យ​ខាំ​គ្នា ) ។​

​សុលៗ​

​ឧទានសព្ទ​

​សូរ​ឮ​ដោយ​ត្រសុល ឬ​អាការ​ត្រសុល​ចូល​បន្តិចៗ (​ដូច​យ៉ាង​ស្រមោច​ចូល​ត្រចៀក​ជាដើម​)
​ស្រមោច​ចូល​ត្រចៀក​សុលៗ ។​

​ស្ករ​

នាមសព្ទ​

​វត្ថុ​មាន​រសផ្អែម​កើត​អំពី​ទឹកអំពៅ​, ​ទឹកត្នោត​ជាដើម ដែល​រំងាស់​ឲ្យ​បាន​សាច់ ( បា​. ​សក្ខរា​; សំ​. ឝ​ក៌​រា ហៅ​ចំពោះតែ ស្ករក្រាម ) ។ ស្ករក្រាម ស្ករអំពៅ​មាន​សាច់​រឹង​ជា​ដុំៗ សណ្ឋាន​ក្រួស ។ ស្ករដូង ស្ករ​កើត​ពី​ទឹក​ផ្កាដូង ( មិនសូវមាន ) ។ ស្ករត្នោត ស្ករ​កើត​អំពី​ផ្កាត្នោត ( ជា​របរ​ធំ​មួយ​របស់​ខ្មែរ ) ។ ស្ករទន្សែ ស្ករ​កើត​ពី​ទឹក​ផ្កា​ទន្សែ ( ក្នុង​កម្ពុជរដ្ឋ​មិនដែល​ធ្វើ ) ។ ស្ករផែន ស្ករ​ដែល​ចាក់​ជា​ផែន ( កាលបើ​ដាក់​តម្រួតៗ​គ្នា ស្រាក់​នឹង​ស្លឹកត្នោត ហៅ ស្ករស្រាក់ ) ។ ស្ករ​-​ស ស្ករអំពៅ​មាន​សា​ច់ស ។ ស្ករអំពៅ ស្ករ​បន្ទះ​ដែល​កើត​ពី​ទឹកអំពៅ ។ ល ។ ព​. ទ​. ​បុ​. ​ស្ករ​ជិត​ស្រមោច ស្ត្រី​ជិត​បុរស ( ច្រើនតែ​ប៉ះ​នាយ​ប៉ះ​អាយ ) ។​

​ស្រុះ​

កិរិយាវិសេសន៍​

​ដែល​ព្រមព្រៀងគ្នា​ឥត​ទាស់​ទាក់​, ​ព្រម​ព្រឺស​, ​ដែល​ស្រវាស្រទេញ​ព្រម​គ្នា​
​ស្រុះគ្នា​ដូច​ស្រមោច​, ​ធ្វើការ​ស្រុះគ្នា​; ពួក​នុ៎ះ​ស្រុះគ្នា​ណាស់​។​
​ស្រុះដៃ ដណ្ដើម​ដៃ​គ្នា​ឥត​សំចៃ​កម្លាំង​
​ធ្វើការ​ស្រុះដៃ ។​
​ស្រុះស្រួល យល់ព្រម​ជាមួយគ្នា​ឥត​ទទឹង​ទាស់ ។ ល ។​

​​គុណសព្ទ

​ដែល​ព្រមព្រៀងគ្នា​ឥត​ទាស់​ទាក់​, ​ព្រម​ព្រឺស​, ​ដែល​ស្រវាស្រទេញ​ព្រម​គ្នា​
​ស្រុះគ្នា​ដូច​ស្រមោច​, ​ធ្វើការ​ស្រុះគ្នា​; ពួក​នុ៎ះ​ស្រុះគ្នា​ណាស់​។​
​ស្រុះដៃ ដណ្ដើម​ដៃ​គ្នា​ឥត​សំចៃ​កម្លាំង​
​ធ្វើការ​ស្រុះដៃ ។​
​ស្រុះស្រួល យល់ព្រម​ជាមួយគ្នា​ឥត​ទទឹង​ទាស់ ។ ល ។​