ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
អន្ធិកា
(អន់-ធិកា)
នាមសព្ទ
( សំ. ) រាត្រី ( យប់ ) ។ សម្រាប់ប្រើក្នុងកាព្យ តាមដោយកវីត្រូវការប្រើ, ដូចជាកាព្យ ព. ប្រ. ថា
ពេលអន្ធិកា ពន្លឺចន្ទ្រា នាខាងដើមខ្នើត ភ្លឺខ្សោយស្ទើរមើល- អ្វីៗពុំកើត ប្រៀបដូចអ្នកឆើត ឆាប់ឈប់លែងរៀន ។ ត្រូវរៀនឲ្យដល់ ថ្នាក់ខ្ពស់និម្មល កុំគេចវេះវៀន មិនដល់កម្រិត កុំខ្ជិលអៀនប្រៀន ត្រូវខំប្រឹងរៀន ប្រណាំងសែងចន្ទ្រ ។ ចន្ទ្រដប់ប្រាំកើត ដូចអ្នករៀនឆើត មានចិត្តកួចកាន់ រៀនទាល់ដល់ថ្នាក់- ខ្ពស់ដ៏សំខាន់ កុំឲ្យចាញ់ចន្ទ្រ ដប់ប្រាំកើតឡើយ ។ អ្នករៀនរូបណា យល់ក្ដីឧបមា នេះពុំកន្តើយ អ្នករៀនរូបនោះ ឆ្លងឆ្ពោះដល់ត្រើយ- វិទ្យាស្រេចហើយ រមែងក្សេមក្សាន្ដ ។
អវិជ្ជន្ធការ
(អៈវិច-ជ័ន-ធៈកា)
នាមសព្ទ
(បា. < អវិជ្ជា “សេចក្តីល្ងង់” + អន្ធការ “ងងឹត”) ងងឹតគឺអវិជ្ជា, អវិជ្ជាដែលជាងងឹតសូន្យសុង, សេចក្ដីល្ងង់ខ្លៅខ្លាំង
សព្វសត្វលោកតែងតែអន្ទោលកើតស្លាប់ក្នុងវាលវដ្ដសង្សារ ត្រូវអវិជ្ជន្ធការបិទបាំងគំនិតជានិច្ចកាល (ព. ពុ. ) ។
មហន្ធការ
(មៈហន់ធៈកា)
នាមសព្ទ
( បា. < មហន្ត > មហ ” ធំ ” + អន្ធការ ” ងងឹត ” ) ងងឹតធំ, ងងឹតខ្លាំង ។
គុណសព្ទ
ដែលមានងងឹតខ្លាំង
ទីមហន្ធការ ។
មោហន្ធការ
(មោហន់-ធៈកា)
នាមសព្ទ
( សំ. បា. < មោហ ” សេចក្ដីវង្វេង , . . . ” + អន្ធការ ” សភាវៈដែលធ្វើឲ្យដូចជាខ្វាក់ គឺសេចក្ដីងងឹត, យប់ ” ) មោហៈដែលដូចជាសេចក្ដីងងឹតឬដូចជាយប់, សេចក្ដីងងឹតសូន្យឈឹងពុំយល់ខុសត្រូវ
កម្ចាត់បង់នូវមោហន្ធការ ។
មោហន្ធការ
(មោហន់-ធៈកា)
នាមសព្ទ
( សំ. បា. < មោហ ” សេចក្ដីវង្វេង , . . . ” + អន្ធការ ” សភាវៈដែលធ្វើឲ្យដូចជាខ្វាក់ គឺសេចក្ដីងងឹត, យប់ ” ) មោហៈដែលដូចជាសេចក្ដីងងឹតឬដូចជាយប់, សេចក្ដីងងឹតសូន្យឈឹងពុំយល់ខុសត្រូវ
កម្ចាត់បង់នូវមោហន្ធការ ។
អន្ធ
(អន់-ធៈ)
គុណសព្ទ
( សំ. បា. ) ខ្វាក់ ( ទាំងពីរខាង ); ព. កា., បើបុរសប្រើជា អន្ធោ; ស្ត្រីជា អន្ធា ក៏បាន; ព. កា. ថា : អន្ធោអន្ធា នៅជាមួយគ្នា សុទ្ធតែពពើម រាវរកនេះនោះ ទទីមទទើម ពពីមពពើម ជួនរកមិនឃើញ ។ អន្ធការ ងងឹត ។ អន្ធការដ្ឋាន ឬ —ស្ថាន ទីងងឹត ។ អន្ធការពន្ធនាគារ ឬ —គ្រឹះ ( —ការ៉:— ) គុកងងឹត ។ អន្ធកូប អណ្ដូងងងឹតគឺអណ្ដូងដែលមានមាត់តូចក្រហួចងងឹតឈ្ងោកមើលទឹកពុំឃើញ ។ អន្ធពាល ល្ងង់ងងឹតសូន្យឈឹង ( ដូចមនុស្សខ្វាក់ ) : ជនអន្ធពាល ( ម. ព. អនុពាល ផង ) ។ អន្ធូបមា ឬ អន្ធោបមា
( — ប៉ៈម៉ា; < អន្ធ + ឧបមា ) ឧបមាឬប្រៀបដូចមនុស្សខ្វាក់ ។ ល ។