ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២២ នេះ គឺជា​ថ្ងៃ​ដំបូង​នៃ យុទ្ធនាការ ឃោសនាបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ របស់ គណបក្ស​ទាំង​១១ ដែល​បាន ឈរឈ្មោះ​បោះឆ្នោត​។ សម្រាប់​គណបក្ស ប្រជាជន​ជន កម្ពុជា ក៏បាន​ធ្វើ​សកម្មភាព​ឃោសនា រក​សម្លេងឆ្នោត យ៉ាងខ្លាំង​ក្លា ហើយ​បើតាម​ការសង្កេត ឃើញថា មានតែ​គណបក្ស​ប្រជាជន កម្ពុជា​តែមួយគត់ ដែលមាន​អ្នកចូលរួម​គាំទ្រ ដង្ហែ​ក្បួន​ច្រើនជាងគេ​នា​ថ្ងៃ​ដំបូង​នេះ ។​

​ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​២១ ឧសភា នេះ លោក ឃួ​ង ស្រេង សមាជិក​គណ ក​ម្មា​ធិ​ការ កណ្តាល ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​ជនកម្ពុជា រាជធានី​ភ្នំពេញ និង​ជា ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌ​ព្រែក​ព្នៅ បាន​ដឹកនាំ ការ​ដង្ហែ​ក្បួន​ឃោសនា រក​សម្លេងឆ្នោត នៅ​ខណ្ឌ​ព្រែក​ព្នៅ ដោយមាន​សមាជិក សមាជិកា និង​អ្នកចូលរួម​គាំទ្រ ដង្ហែ​ក្បួន​ប្រមាណ​ជិត ៥.០០០ នាក់ ដោយបាន ជួបជុំគ្នា នៅ​ដី​ទំនេរ​មួយកន្លែង ក្បែរ​ទីស្នាក់ការ គណបក្ស​ប្រជាជន កម្ពុជា ខណ្ឌ​ព្រែក​ព្នៅ ផ្លូវជាតិ​លេខ​៥ ខណ្ឌ​ព្រែក​ព្នៅ រួច​បន្ត​ក្បួន​ដង្ហែ​ឃោសនា ក្នុងភូមិ​សាស្ត្រ ខណ្ឌ​ព្រែក​ព្នៅ ទាំងមូល​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថាៈ នៅ​ថ្ងៃ​សៅរ៍ ទី​២១ ឧសភា នេះ ជា​ថ្ងៃ​ដំបូង​នៃ ការឃោសនាបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ ។ យើង​បានមក​ជួបជុំគ្នា នៅ​ខណ្ឌ​ព្រែក​ព្នៅ​នេះ ដើម្បី​បើក​យុទ្ធនាការ​បោះឆ្នោត ហើយ​សម្រាប់​ខណ្ឌ ១៣ ផ្សេងទៀត នៅក្នុង​រាជធានី​ភ្នំពេញ ក៏បាន​ជួបជុំ ឃោសនា រក​សម្លេងឆ្នោត​ដូចគ្នា​ផងដែរ ជាមួយ​នឹងមាន អ្នកចូលរួម​ឃោសនា យ៉ាងច្រើន​លើសលប់ ព្រោះតែ​ពួកគាត់ បាន​មើលឃើញ​ពី​គោ​លន​យោ បាយ​អភិវឌ្ឍន៍​ប្រទេស​ដ៏​ល្អ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មិនអាច ខ្វះ​បាន​។​

​លោក ឃួ​ង ស្រេង ក្នុងឱកាស​នោះ បាន​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ អាជ្ញាធរ​សង្កាត់ ដែល​កន្លងមកនេះ បាន​លះបង់​កម្លាំងកាយ​ចិត្ត ដើម្បី​បំរើ​ប្រជា ពលរដ្ឋ ទាំង​ការអភិវឌ្ឍ​មូលដ្ឋាន ឱ្យ​រីកចំរើន និង​ការបំរើ​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ បាន​យ៉ាង​ល្អ ពិសេស​នៅក្នុង​ឆ្នាំ​២០១៧ រហូតមកដល់ ឆ្នាំ​២០២២​នេះ ។ លោក ឃួ​ង ស្រេង ក៏បាន​សូម​ជូនពរ​ឱ្យ​លោក​ចៅសង្កាត់ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជាប់ឆ្នោត បន្តទៀត​។​

​លោក​បាន​មានប្រសាសន៍​បន្តទៀតថាៈ ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុវត្ត គោលនយោបាយ​អភិវឌ្ឍ​ន៍ ឃុំ សង្កាត់ មានការ​អភិវឌ្ឍ​រីកចំរើន យ៉ាង​ឆាប់រហ័ស រក្សាបាន​សន្តិសុខ សណ្តាប់ធ្នាប់​ល្អប្រសើរ ធ្វើឱ្យ​ប្រជាពលរដ្ឋ មាន​ជីវភាព​កាន់ តែ​ធូរធា ។ បន្ថែម​ពីនេះ​ទៀត សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើឱ្យ​ប្រទេស​កម្ពុជា ក្លាយជា​ប្រទេស​ស្មើមុខស្មើមាត់ នៅលើ​ឆាក​អន្តរជាតិ ។ លោក ឃួ​ង ស្រេង បាន​សូមអោយ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់ ក្លាយជា សន្លឹកឆ្នោត មួយ​សន្លឹក នៅ​ថ្ងៃ​បោះឆ្នោត ថ្ងៃទី​៥ មិថុនា ខាងមុខនេះ​។​

​គួរ​បញ្ជាក់ថា ក្នុងចំណោម គណបក្ស​ទាំង​១១ ដែល​បាន​ឈរឈ្មោះ​បោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ​២០២២ នេះ មានតែ​គណបក្ស​ប្រជាជន​ជនកម្ពុជា តែមួយគត់ ដែលមាន​សមាជិក សមាជិកា និង​អ្នកចូលរួម​គាំទ្រ ដង្ហែ​ក្បួន​ច្រើន ជាងគេ​៕/V​-PC