​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សហរដ្ឋ​អាម៉េរិក​កំពុង​ធ្វើកា​រលើ​ផែនការ​បញ្ជូន​កាំជ្រួច​ប្រឆាំង​នាវា​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅកាន់​អ៊ុយ​ក្រែន​ដើម្បី​បំបែក​ការបិទច្រ​ក​របស់​ប្រទេស​នេះ​និង​ទប់​​ស្កាត់​វិបត្តិ​ស្បៀង​អាហារ​ដែល​កំពុង​កើតឡើង​។​

​សេត​វិមាន​ចង់​បញ្ជូន​កាំ​ជ្រួច Harpoon​និង​កាំជ្រួច​ជើង​ទឹក (NSMs) ដទៃទៀត ដែល​ខ្លះ​អាច​បាញ់​បាន​ចម្ងាយ ៥៥៥ គីឡូម៉ែត្រ ទៅ​កាន់​ទីក្រុង​គៀវ​ដូច្នេះ​ទើប​ពួក​វា​អាច​វាយប្រហារ​លើ​នាវា​រុស្ស៊ី​​នៅ​សមុទ្រ​ខ្មៅ​បាន​។​

​ក្តីសង្ឃឹម​គឺថា កាំជ្រួច​ទាំងនេះ​អាច​នឹង​បង្ហាញ​ការគំរាមកំហែង​គ្រប់គ្រាន់​ដល់​នាវាចម្បាំង​របស់​រុស្ស៊ី ដែល​ធ្វើឱ្យ​ពួកគេ​ដកថយ​ពី​កំពង់ផែ​របស់​អ៊ុយ​ក្រែន​ជាហេតុ​អនុញ្ញាតឱ្យ​ការដឹកជញ្ជូន​គ្រាប់​ធ​ញ្ញ​​ជាតិ​សំខាន់ៗ​អាច​ដំណើរការ​ឡើងវិញ​បាន​។​

​លោក អង់​តូ​នីញ៉ូ គូថេ​រ៉េស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ព្រមាន​ក្នុង​សប្តាហ៍​នេះ​ថា មនុស្ស​រាប់​សិប​លាន​នាក់​កំពុង​ប្រឈម​មុខ​នឹង​កង្វះ​ស្បៀងអាហារ​និង​គ្រោះ​ទុរ្ភិក្ស​ប្រសិនបើ​​គ្រាប់​ធញ្ញជាតិ​នៅតែ​ត្រូវ​បាន​រារាំង​។​

​ទីក្រុង​វ៉ាស៊ីនតោន​សង្ឃឹមថានឹង​បញ្ជូន​កាំជ្រួច​ទាំងនោះ​ចូល​ទៅ​អ៊ុយ​ក្រែន​តាមរយៈ​ការបរិច្ចាគ​ដោយ​ផ្ទាល់ឬ​តាមរយៈ​កា​រ​យល់ព្រម​ផ្គត់ផ្គង់​ឡើង​វិញ​ដល់​សម្ពន្ធមិត្ត​អឺរ៉ុប​ដែល​លះបង់​ចំណែក​​អាវុធ​របស់​ខ្លួន​។​

​សភា​របស់ន័​រវេស​បានបង្ហាញ​ពី​ការគាំទ្រ​របស់​ខ្លួនស​ម្រាប់​ចំណាត់ការ​នេះ​រួចហើយ​។ ប្រទេស​នេះ​មាន​ឃ្លាំង​ផ្ទុក​ក្បាល​គ្រាប់ ដែល​អាច​ដាក់​ពង្រាយ​នៅលើ​កាំជ្រួច​ជើង​ទឹក (NSMs)​។​

NSMs ត្រូវ​គេ​មើលឃើញ​ថា​ជា​អាវុធ​ជម្រើស​សម្រាប់​អ៊ុ​យក្រែន ព្រោះ​វា​ងាយស្រួល​ប្រើ​និង​មាន​ចម្ងាយ​ហោះ​ឆ្ងាយ​ជាង​កាំ​ជ្រួច Harpoons៕

​សេត​វិមាន​ចង់​បញ្ជូន​កាំ​ជ្រួច Harpoon និង​កាំជ្រួច​ជើង​ទឹក (NSMs) ដទៃ​ទៀត​ទៅ​កាន់​ទីក្រុង​គៀវ