​ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​: នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២២​នេះ យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់ បាន​ដំណើរការ​ហើយ​នៅ​៧១​ឃុំ សង្កាត់ ក្រុង ស្រុក​ទាំង​៨​ក្នុង​ខេត្តកំពង់ឆ្នាំង​។​

​គួរបញ្ជាក់​ថា​កា​ររ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់​ក្នុង​ក្រុង​ស្រុក​នេះ​មាន​រយៈពេល ១៤ ថ្ងៃ​ដោយ​ចាប់ពី​ថ្ងៃទី​២១ ឧសភា រហូតដល់​ល្ងាច​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខនេះ​។​

​លោកស្រី នួន ចាន់នី ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្តកំពង់ឆ្នាំង​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី ២១ ឧសភា ២០២២​នេះ​ថា នៅ​ខេត្ត​កំពង់​ឆ្នាំមាន​គណបក្សនយោបាយ​បាន​ចុះបញ្ជី​ឈរឈ្មោះ​ចំនួន​១១ គណបក្ស​ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​៧១​លើ​៧១​ឃុំ​សង្កាត់​, គណបក្ស​ភ្លើងទាន​មាន​៧១​លើ​៧១ ឃុំ​សង្កាត់​, គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មាន ៥២​លើ​៧១ ឃុំ​សង្កាត់​, គណបក្ស​ខ្មែរ​រួបរួម​ជាតិ​មាន ៤០​លើ​៧១ ឃុំ​សង្កាត់​, គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​មាន​១៦​លើ​៧១ ឃុំ​សង្កាត់​, គណបក្ស​សញ្ជាតិ​កម្ពុជា​មាន ១១​លើ​៧១​ឃុំ សង្កាត់​, គណបក្ស​កម្ពុជា​និយម​មាន ១០​លើ​៧១ ឃុំ​សង្កាត់​, គណបក្ស​យុវជន​កម្ពុ​ជាមាន​៨​លើ​៧១ ឃុំ​សង្កាត់​, គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មាន ៣​លើ​៧១ ឃុំ​សង្កាត់​, គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​មាន​មាន ១​លើ​៧១ ឃុំ​សង្កាត់​, គណបក្ស​ឯកភាព​ជាតិខ្មែរ​មាន ១​លើ​៧១ ឃុំ​សង្កាត់​៕​