​ដោយៈ​សុ​ក្ខា​រិ​ន​/​ពោធិ៍សាត់ៈ នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២២​នេះ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រោយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី អាយុ​១០​ឆ្នាំ​។​

​អធិការ​នគ​បាល​ស្រុក​ភ្នំក្រវាញ​បានអោយដឹង​នៅវេលា​រសៀល​ថ្ងៃទី​២១ ឧសភា នេះ​ថា បន្ទាប់ពី​ស្ត្រី​ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ​បានដាក់​ពាក្យ​ប្តឹង​មក​សមត្ថកិច្ច​នៅ​រសៀល​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២២​កន្លងទៅ ស្ថិតនៅ​ភូមិ​បាក់​ត្រកួន ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែល​បាន​ប្តឹង​ចោទប្រកាន់ថា ជនសង្ស័យ​ខាងលើ បាន​ចាប់រំលោភ​សេពសន្ថវៈ​កូនស្រី​របស់គាត់​រហូត​បានសម្រេច ។​

​ជនសង្ស័យ​រូបនេះ​មាន ឈ្មោះ ធុ​យ ថន អាយុ ៣៩​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ទីតាំង​ហេតុ​ខាងលើ​។

​ស្ត្រី​ជា​ម្ដាយ​បានឱ្យដឹងថា ជនសង្ស័យ​បាន​ល្បួង និង​ប្រើ​ល្បិចកល​ឱ្យ​លុយ​កូនស្រី​របស់គាត់​ចំនួន​១.០០០​រៀល ដើម្បី​ជូនទៅ​បេះ​ផ្លែ​ក្រូចឆ្មារ​នៅ​ខាងក្រោយ​ផ្ទះ ហើយក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​បានសម្រេច​តែម្ដង​។​

​ដោយឡែក​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ​កសាង​ឯកសារ​បញ្ជូន​បន្តទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ដើម្បី​ចាត់ការ​តា​និ​វិធី​ផងដែរ​៕​