​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២២ ដែលជា​ថ្ងៃទី​១ នៃ​ថ្ងៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ នេះ ក្រុមការងារ​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត ក្រុង បាន​ដឹកនាំ​សង្កាត់​ទាំង ៤ ក្នុង​ក្រុង​កំពង់ឆ្នាំង របស់​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ពិធី​សំណេះសំណាល និង​បើក​យុទ្ធនា​ការឃោសនា រក​សម្លេងឆ្នោត ពី​ប្រជាពលរដ្ឋ ដែលមាន​តំណាង​គ្រួសារ​បក្ស ចូលរួម​ផងដែរ​។​

​ក្រុមការងារ​ថ្នាក់កណ្តាល ខេត្ត ក្រុង បេក្ខភាព​ក្រុមប្រឹក្សា​សង្កាត់​ទាំង ៤ របស់​គណបក្ស​ប្រជាជន​កម្ពុជា បានឱ្យដឹងថាៈ ការបើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ អំពី​គោលនយោបាយ របស់​គ​បក្ស​ប្រជាជន​កម្ពុជា ដើម្បី​បង្ហាញឱ្យឃើញ​ពី​ការគាំទ្រ​របស់ ប្រជាពលរដ្ឋ​មកលើ គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​នាំមក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ ពី​គ្រប់​អាណត្តិ ដែល​ទាំងនេះ ដោយសារ​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​ប្រមុខ​ដឹកនាំ របស់​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​ធានាបាន​សុខសន្តិភាព ជូន​ប្រជាពលរដ្ឋ និង​រៀបចំ​នូវ​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ប្រទេស ឱ្យមាន​ការរីកចំរើន លើ​គ្រប់​វិស័យ ។​

​ក្រុមការងារ​ថ្នាក់កណ្តាល ខេត្ត ក្រុង បានបញ្ជាក់​ទៀតថាៈ យុទ្ធនាការ​ឃោសនាបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ គឺជា​ដំណាក់កាល​ដ៏​សំខាន់ ដែល​គណបក្ស​នីមួយៗ ត្រូវ​ទាក់ទាញ​ការគាំទ្រ​ពី ប្រជាពលរដ្ឋ កា​បង្ហាញ​នូវ​គោលនយោបាយ​របស់ គណបក្ស​នីមួយៗ គឺជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់ សម្រាប់​ការទាក់ទាញ​ការគាំទ្រ ពី​ម្ចាស់ឆ្នោត ព្រោះ​បច្ចុប្បន្ន ប្រជាពលរដ្ឋ បាន​យល់ច្បាស់ ពី​កាតព្វកិច្ច​របស់ខ្លួន ក្នុងការ​សម្រេចចិត្ត ជ្រើសរើស ថ្នាក់ដឹកនាំ​មូលដ្ឋាន​របស់ខ្លួន ដើម្បី​បន្ត​នូវ​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ ។

​លោក យិន សា​វ៉េ​ន អនុប្រធាន​គណៈកម្មកា​រ រៀបចំ​ការបោះឆ្នោត ក្រុង​កំពង់ឆ្នាំង​បានបញ្ជាក់​ឱ្យដឹងថាៈ ក្រុង​កំពង់ឆ្នាំង មាន ៤ សង្កាត់ ស្មើនឹង ២៦ ភូមិ ដែលមាន​ប្រជាន​រួម ប្រមាណ​ជាង ៤១.១៨៣ នាក់ ប្រជាពលរដ្ឋ​ដែលមាន​អាយុ​គ្រប់​បោះឆ្នោត មាន​ចំនួន ២៥.៩២២ នាក់ ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត មាន​ចំនួន ២៥.០០៩ នាក់​។​

​នៅក្នុង​ក្រុង​កំពង់ឆ្នាំង មាន​សង្កាត់​ផ្សារឆ្នាំង មាន​គណបក្ស​ចំនួន​៥ ប្រកួតប្រជែង មាន​បេក្ខភាព ក្រុមប្រឹក្សា ចំនួន​១១​រូប​, សង្កាត់​កំពង់ឆ្នាំង មាន​គណបក្ស​ចំនួន​៥ ចូលរួម​ប្រកួតប្រជែង មាន​បេក្ខភាព​ក្រុមប្រឹក្សា ចំនួន​៧​រូប​, សង្កាត់​ខ្សា​ម​មាន​គណបក្ស ចំនួន​៤ ចូលរួម​ប្រកួតប្រជែង មាន​បេក្ខភាព​ក្រុមប្រឹក្សា​ចំនួន​៥​រូប​, សង្កាត់​ប្អេ​រ មាន​គណបក្ស​ចំនួន​៣ ចូលរួម​ប្រកួតប្រជែង មាន​បេក្ខភាព​ក្រុមប្រឹក្សា ចំនួន​៥​រូប ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥​នេះ និង​មាន​ការិយាល័យ​បោះឆ្នោត ចំនួន ៥៧ ការិយាល័យ ៕/V​