សម្តេច​ក្រឡាហោម​ស ខេង​ជួប​ជាមួយ​សាសនិក​អ៊ីស្លាម​និង​គ្រឹ​ស្ត​សាសនិក​ជាង​២.០០០​នាក់​

1500
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ជួប​សំណេះ​សំណាល​ដាច់ដោយឡែក​ពីគ្នា​ជាមួយ​សាសនិក​អ៊ិ​ស្លាម​ចំនួន​១.៥00​នាក់​និង​គ្រឹ​ស្ត​សាសនិក​ចំនួន​១.២00​នាក់​កាលពី​ព្រឹក​និង​រសៀល​ថ្ងៃទី​១៧​ខែមិថុនា​ឆ្នាំ​២០១៨​នៅ​សាល​មហោស្រព​ស្ទឹង​សង្កែ ក្រុង​បាត់ដំបង​។​

សម្តេច​ក្រឡាហោម​ស ខេង​ជួប​ជាមួយ​សាសនិក​អ៊ីស្លាម​និង​គ្រឹ​ស្ត​សាសនិក​ជាង​២.០០០​នាក់​

​ក្នុងឱកាស​នោះ​សម្តេច​ក្រឡាហោម​បាន​បញ្ជាក់ថា​រដ្ឋាភិបាល​នេះ​មាន​ភារកិច្ច​ទទួលខុស​ត្រូវ​ផ្នែក​នយោបាយ​ក្នុងការ​បោះឆ្នោត​។​ឯគ​.​ជ​.​ប.​គឺជា​អ្នកទទួលខុសត្រូវ​លើ​បច្ចេកទេស​បទបញ្ជា​នីតិវិធី​នៃ​ការបោះឆ្នោត​។​ដូច្នេះ​ការចាត់តាំង​ការ​បោះឆ្នោត​នាពេល​ខាងមុខនេះ​ត្រូវតែ​ធ្វើ​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី​ត្រឹមត្រូវ​យុត្តិធម៌​និង​គ្មាន​អំពើហិង្សា​។​ព្រោះ​បើ​បោះឆ្នោត​ទៅ​មាន​អំពើហិង្សា​។ បើ​បោះឆ្នោត​ទៅ​មិន​សេរី​បានន័យថា​ប្រជាពលរដ្ឋ​ចូលរួម​ប្រជុំ​នយោបាយ ចូលរួម​នោះ​ឆ្នោត​ដោយ​គ្មាន​ការគំរាមកំហែង​គ្មាន​ការរាំងស្ទះ​។​

សម្តេច​ក្រឡាហោម​ស ខេង​ជួប​ជាមួយ​សាសនិក​អ៊ីស្លាម​និង​គ្រឹ​ស្ត​សាសនិក​ជាង​២.០០០​នាក់​

​សម្តេច​បន្តថា​ឥឡូវ​មាន​អ្នក​រាំងស្ទះ​ការ​បោ​ឆ្នោត​វា​មិន​ធ្វើ​ឲ្យ​ការបោះឆ្នោត​ដោយ​សេរី​ទេ​។​ដោយ​ត្រឹមត្រូវ​តាម​ច្បាប់​កំណត់​៥​ឆ្នាំ​បោះឆ្នោត​ម្តង​។​បទបញ្ជា​នីតិវិធី​គេ​កំណត់​យ៉ាងម៉េច​គឺ​ត្រូវ​អនុវត្តតាម​ហ្នឹង​។​យុត្តិធម៌​គឺ​គណបក្ស​នានា អ្នកគាំទ្រ​គណបក្ស​នានា​គេ​ធ្វើ​សកម្មភាព​បាន​ដូចៗ​គ្នា​ទាំង​ការឃោសនា ទាំ​ការប្រជុំ ទីកន្លែង ការលើក​ស្លាក​សញ្ញា ការឃោសនា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ដែល​ច្បាប់​កំណត់​ដោះស្រាយ​ទំនាស់​ដោះស្រាយ​វិវាទ​ធ្វើ​ដោយ​យុត្តិធម៌​ហើយ​ចុងក្រោយ​គឺ​គ្មាន​អំពើហិង្សា​។​

​សម្តេច​បន្តថា​យើង​បានធ្វើ​រឿង​ជោគជ័យ​ពីរដង​ហើយ​ដែល​ការបោះឆ្នោត​នោះ​គ្មាន​អ្នកស្លាប់។​ដូចជា​បោះឆ្នោត​ឃុំ​ឆ្នាំ​២០១៧​និង​បោះឆ្នោតជាតិ​ឆ្នាំ​២០១៣​ល្អ​ណាស់​ព្រោះ​គ្មាន​អ្នកស្លាប់​ហើយ​គណបក្សនយោបាយ​ឃោសនា​ម៉ា​សេរី​។​

​សម្តេច​បន្ថែមថា​យើង​សួរថា​គណបក្ស​ប្រជាជន​កម្ពុជា​ម៉េច​ក៍​កាន់អំណាច​បានយូរ​ម្ល៉េះ​។​បើ​ប្រៀបធៀប​នឹង​ប្រវត្តិសាស្ត្រ​កម្ពុជា​និង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​​​ការ​កាន់អំណាច​បានយូរ​មិនមែន​ចុង​កាំភ្លើង​ទេ​។មិនមែន​ដោយ​សារ​ប្រើ​អំណាច​កាប់សម្លាប់ គំរាមកំហែង​ដូច​របប​ខ្មែរក្រហម​នោះទេ​ព្រោះ​ជា​របប​បោះឆ្នោត​មាន​អ្នកណា​ទៅ​ភ្ជង់​កាំភ្លើង​ឲ្យ​បោះឆ្នោត ព្រោះ​បោះឆ្នោត​នៅក្នុង​បន្ទប់សម្ងាត់​។​យើង​វាយតម្លៃថា​ប្រជាពលរដ្ឋ​នៅតែ​ផ្តល់​យុត្តិធម៌​បើទោះជា​គណបក្ស​ប្រជាជនមាន​កំហុស​ខ្លះ​មិនមែន​អត់​ខុស​ទេ​៤០​ឆ្នាំ​តែ​កំហុស​នោះ​មិន​គ្រោះថ្នាក់​ដល់​ជាតិ​ហើយ​គេ​បាន​កែប្រែ​រួចហើយ​។​
​សម្តេច​បាន​រំលឹក​ដល់​សមាជិក​គណ​បក្ស​ប្រជាជន​ទាំងអស់​ត្រូវ​នាំគ្នា​ទៅ​បោះឆ្នោត​ទាំងអស់គ្នា​ហើយ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​បោះឆ្នោត​ឲ្យ​សម្តេច​តេ​ជោ​ហ៊ុនសែន​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្តទៀត​៕​មន​

ទីតាំងផ្សាយពាណិជ្ជកម្ម