ដោយ: ទេពកង្រី / ខេត្តកំពង់ឆ្នាំង: នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ លោក អ៊ុ សុភា សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះមូលដ្ឋានឃុំក្តុលសែនជ័យ ស្រុកទឹកផុស បានអញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំក្តុលសែនជ័យ ក្រោមអធិបតីភាព ប្រធានក្រុមការងារគណបក្សថ្នាក់ជាតិចុះមូលដ្ឋានឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
អញ្ជើញមានមតិសំណេះសំណាលក្នុងឱកាសនេះ លោក អ៊ុ សុភា បានមានប្រសាសន៍ ថ្លែងអំណរគុណដល់សមាជិក សមាជិកាទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការនាពេលនេះ និងបានធ្វើការផ្តាំផ្ញើដល់សមាជិកក្រុមបក្សទាំងអស់ ទៅបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ៕