ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងទៅកាន់ជនរួមជាតិដែលកំពុងរស់នៅលើទឹកដីទ្វីបអឺរ៉ុបប្រមាណជាង ២,០០០ នាក់ថា រយៈពេល ២៤ ឆ្នាំមកនេះបន្ទាប់ពីទឹកដីបានទទួលសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះឈ្នះកាលពីឆ្នាំ ១៩៩៨ កម្ពុជាមិនមានអ្នកស្លាប់ របួសពិការ ស្រ្តីមេមាយ និង ក្មេងកំព្រាដោយសារសង្គ្រាមទៀតនោះទេ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបែបនេះនៅក្នុងឱកាសដែលសម្តេចជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ រស់នៅទ្វីបអឺរ៉ុបប្រមាណជាង ២,០០០ នាក់ក្នុងទីក្រូងហ្សូរិច ប្រទេសស្វីស នាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ឥឡូវយើងកំពុងសន្លឹងមើលអ្វីដែលបានកើតនិងកំពុងកើតបន្ទាប់ពីមានសន្តិភាពពេញលេញដែល កើ តនៅលើទឹកដីកម្ពុជា ។ រយៈពេល ២៤ ឆ្នាំមកនេះមានកត្តាចំនួន៦ ដែលកើតចេញពីកត្តាសុខសន្តិភាពទី១៖២៤ឆ្នាំមកនេះអត់មានមនុស្សស្លាប់របួសពិការ ដោយសារការប្រយុទ្ធគ្នានោះទេ ។ ២៤ឆ្នាំមកនេះសួរថាតើមានប៉ុន្មាននាក់ទៀតទៅដែលស្លាប់ដោយសារសង្រ្គាមគឺមិនមានទៀតទេ។ចំណុចនេះសម្តេចបាន លើកឡើងថាអ្នកនយោបាយមួយ ចំនួនមិនហ៊ានទទួលស្គាល់ចំពោះសន្តិភាពដែលកំពុងកើតមាននៅកម្ពុជានោះទេ ។ សម្តេចតេជោបានថ្លែង ថាមុនឆ្នាំ ១៩៩៨ ចំនួនពលរដ្ឋរងគ្រោះដោយ សារសង្គ្រាមច្រើនណាស់,តែក្រោយឆ្នាំ ១៩៩៨ យើងមិនមានអ្នករងគ្រោះដោយសារសង្គ្រាមទៀតទេ ។ ២៤ឆ្នាំកន្លងមកនេះយើងក៏មិនមានស្ត្រីមេមាយនិងក្មេងកំព្រាដោយសារសង្គ្រាមដែរ។ ២៤ ឆ្នាំកន្លងមកនេះយើងមិនមានជនភៀសសឹកនៅកម្ពុជានោះទេប៉ុន្តែ អាចមានជនភៀសខ្លួនដែលគេចចេញពីទឹកជំ នន់ទៅកាន់ទីទួលមានសុវត្ថិភាព។ រយៈពេល២៤ឆ្នាំនេះមិនមានការផ្តាច់ផ្លូវដុតសា លារៀនមន្ទីរពេទ្យវត្តអារ៉ាមទៀតទេនិងអវត្តមានសង្រ្គាមបានអនុញ្ញាតឱ្យរៀបមានប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។សម្តេចលើកឡើងថាគ្រាប់កំភ្លើងមិនស្គាល់ប្រជធិបតេយ្យ ឬសិទ្ធិមនុស្ស នោះទេបើត្រូវបាញ់គ្នាគឺបាញ់ហើយ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា៖ វត្តមានសន្តិភាពនេះផ្តល់ឱកាសឱ្យយើងអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាត់បន្ថយភាពក្រីក្រ ។នៅក្រោយសង្គ្រាមយើង មានប្រជាជនប្រមាណ ៥ លាននាក់ប៉ុណ្ណោះប៉ុន្តែពេលនេះយើងមានចំនួន ១៧ លានហើយ ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបន្តថាការបិទបញ្ចប់សង្គ្រាមមិនត្រឹមតែនាំមកនូវសន្ដិភាពប៉ុណ្ណោះទេប៉ុន្តែយើងក៏បានការពារនូវបូរណភាព ទឹកដីពីការឈ្លានពានរបស់បរទេស។ជាមួយនេះសម្ដេចក៏បានបញ្ជាក់ផងដែរថា៖សម្តេចគ្មានសិទ្ធិកាត់ដីខ្មែរសូម្បីមួយមីល្លីម៉ែត្រឲ្យទៅប្រទេសណាមួយនោះ ឡើយ ។ សម្តេចបានគូសបញ្ជាក់ថាបើសម្ដេចប្រុងកាត់ដីឲ្យប្រទេសវៀតណាមដូចអ្វីដែលជាការចោទប្រកាន់នោះមិនមែនសម្ដេចខិតខំប្រឹងប្រែងចំណាយ ពេលចរចាសូម្បីមួយតឹក មួយផឹង មកដល់បច្ចុប្បន្ននេះទេ ។

សម្ដេចតេជោហ៊ុនសែនបានបញ្ជាក់ជាថ្មីពាក់ព័ន្ធបញ្ហាព្រំដែនថារឿងកំណត់ព្រំដែនជាមួយប្រទេសវៀតណាមបច្ចុប្បន្នសម្រេចបាន៩០ភាគរយហើយខណៈ ភាគីទាំងពីរកំពុងចរចាគ្នាបន្ដទៀតដើម្បីឲ្យឈានទៅដល់គោលដៅ១០០ភាគរយនាពេលខាងមុខឆាប់ៗនេះ ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រីក៏បានបញ្ជាក់ថា ក្រោយបញ្ចប់សង្គ្រាមឆ្នាំ ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលដៅ២សំខាន់ ទី១៖ប្រែក្លាយដី អតីតសមរភូមិសង្គ្រាមទៅជាតំបន់ពាណិជ្ជកម្មនិងការអភិវឌ្ឍនិងទី២៖ប្រែក្លាយខ្សែព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឲ្យទៅជាមួយព្រំដែនសន្ដិភា ព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។បច្ចុប្បន្ននេះគោលដៅទី១.បានសម្រេចរហូតទៅដល់ ៩៥ភាគរយដែលប្រែក្លាយពីតំបន់អតីតសមរភូមិឲ្យទៅជាតំបន់អភិវឌ្ឍន៍ខណៈ៥ ភាគរយដែលនៅសល់គឺជាតំបន់ដែលមានមីននិងគ្រាប់មិនទាន់ផ្ទុះដែលរាជរដ្ឋាភិបាលកំពុងតែខិតខំប្រឹងប្រែងលើការ ងារនេះបន្ដទៀត ។ ដោយឡែកតាមព្រំដែនកម្ពុជាជាមួយប្រទេស វៀតណាម ថៃ និងឡាវ សម្ដេចបានអះអាងថាកម្ពុជាកំណត់ព្រំដែនជាមួយឡាវបានប្រ មាណ ៨៦ ភាគរយ,ជាមួយវៀតណាមបាន៨៤ភាគរយ (៦ភាគរយទើបឯកភាពសរុប៩០ភាគរយ) និងជាមួយថៃទទួលស្គាល់បង្គោលចាស់ដែលបានរកឃើ ញហើយបាន បង្កើតគណៈកម្មការចម្រុះដើម្បីបន្ដការងារនេះ ។បើទោះបីមិនទាន់បានចប់សព្វគ្រប់ ១០០ភាគរយប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថាមិនទុកបញ្ហា នេះឲ្យនៅជាចំណាត់ខ្មាំង នៃការធ្វើពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រទេស និងប្រទេស ប្រជាជន និងប្រជាជននោះទេ៕