ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ គណបក្ស​កណ្តាល​និយម​ឆ្វេង​របស់​អូស្ត្រាលី​បាន​ទម្លាក់​រដ្ឋាភិបាល​អភិរក្ស​ក្រោយ​កាន់​អំណាច​អស់​ពេល​ជិត​មួយ​ទស​វត្ស​រ៍​។​

​ក្នុង​សុន្ទរកថា​អបអរ​ជ័យជម្នះ នាយករដ្ឋមន្ត្រី​ទើប​ជាប់ឆ្នោត​ថ្មី​លោក អ៊ែន​ថូ​នី អាល់​ប៊ែរ​នី​ស​(Anthony Albanese)​បាន​សន្យា​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​កាន់តែ​ខ្លាំង​ឡើង​នៅពេល​​លោក​ក៏​ប្រឈម​ការធ្វើតេ​ស្តិ៍​អំពី​គោលន​យោបា​យ​ការ​បរទេស​នៅ​ដំណាក់កាល​ដំបូងៗ​ផងដែរ​។​

​លោក​អាល់​ប៊ែរ​នី​ស (​កណ្តាល​)​ជាមួយ​កូន​ប្រុស​និង​ដៃគូ​ស្នេហ៍ ចូ​ឌី ហៃ​ដុន អបអរ​ជ័យជម្នះ​កាលពី​ថ្ងៃ​២២​ឧសភា​

​ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី​ស្កុត ម៉ូ​រី​សុន (Scott Morrison)​បាន​រួសរាន់​ទទួលស្គាល់​បរាជ័យ​ទោះជា​សន្លឹកឆ្នោត​រាប់​លាន​ទៀត​នៅ​មិនទាន់​រាប់​ហើយ ដោយសារ​តែ​មេដឹកនាំ​អូស្ត្រាលី​ជាប់ឆ្នោត​​ថ្មី​ម្នាក់​ត្រូវ​ចេញដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ដ៏​សំខាន់​នៅ​ជប៉ុន​នា​ថ្ងៃ​អង្គារ​ជាមួយ​ប្រធានាធិបតី​អាម៉េរិក នាយករដ្ឋមន្ត្រី​ជប៉ុន​និង​ឥណ្ឌា​។​

​លោក អាល់​ប៊ែរ​នី​ស បាន​និយាយ​ដល់​កុមារភាព​ដ៏​ក្សត់ខ្សោយ​របស់​លោក​នៅ​សង្កាត់​ឃែម​ភើ​ដោន​នៅ​ជាយក្រុង​ស៊ីដ​នី​។​លោក​បាន​និយាយ​ដូច្នេះ​ថា «​ខ្ញុំ​និយាយ​ច្រើន​អំពី​មហា​ប្រទេស​របស់​យើង​ដែល​កូន​​ប្រុស​របស់​ម្តាយ​លីវ​ជា​អ្នក​ចូលនិវត្តន៍​ដោយ​ពិការភាព​ម្នាក់ ​ធំ​ដឹងក្តី​នៅក្នុង​ផ្ទះ​សាធារណៈ​នៅ​សង្កាត់​ជាយក្រុង​ឃែម​ភើ​ដោន ហើយឥឡូវអាច​ឈរ​នៅ​ចំពោះ​លោក​អ្នក​នៅ​ថ្ងៃនេះក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​​អូស្ត្រាលី​»​។​

«​គ្រប់​ឪពុកម្តាយ​តែង​ចង់អោយ​កូនចៅ​ជំនាន់​ថ្មី​មាន​បាន​ថ្កុំថ្កើង​ឡើង​ច្រើន​ជាង​អ្វីដែល​ពួកគេ​ធ្លាប់​មាន​។​ម្តាយ​របស់​ខ្ញុំ​ស្រ​ម៉ៃ​ចង់បាន​ជីវិត​ល្អប្រសើរ​ឡើង​មួយ​សំរាប់​ខ្ញុំ​។​ហើយ​ខ្ញុំ​សង្ឃឹមថា ដំណើរ​ជីវិត​របស់​​ខ្ញុំ​នឹង​ញ៉ាំង​ចិត្ត​ប្រជាជន​អូស្ត្រាលី​អោយ​សំរេច​មហិច្ឆតា​របស់​គេ​»​។​

​លោក អ៊ែន​ថូ​នី អាល់​ប៊ែរ​នី​ស នឹង​ស្បថ​ចូលកាន់​តំណែង​នាយករដ្ឋមន្ត្រី​បន្ទាប់​ពី​គណបក្ស​ការងារ​(Labour)​របស់​លោក​ឈ្នះ​ការបោះឆ្នោត​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​២០០៧​។​

​គណបក្ស​នេះ​បាន​សន្យា​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ច្រើនឡើង​និង​បង្កើតបណ្តាញ​សុវត្ថិភាព​សង្គម​ដ៏​សកម្ម​ក្លៀវក្លា​មួយ​នៅពេល​អូស្ត្រាលី​ប្រឈម​ដោះស្រាយ​អតិផរណា​ខ្ពស់​បំផុត​ធៀប​នឹង​កំរិត​អ​តោ​ផរ​ណ​ចាប់តាំងពី​ឆ្នាំ​២០០១​និង​ការ​ឡើងថ្លៃ​ផ្ទះ​។​វា​ក៏​មាន​ផែនការ​ដំឡើង​ថ្លៃឈ្នួល​អ​ប្បរ​មា ហើយចំពោះ​រណសិរ្ស​ការបរទេស គណបក្ស​នេះ​បាន​ស្នើសុំ​បង្កើត​សាលា​យោធា​ប៉ាស៊ីហ្វិក​មួយ​ដើម្បី​បង្វឹក​បង្ហាត់​កងទ័ព​ប្រទេស​ក្បែរ​ខាង​​ក្នុង​ការឆ្លើយតប​នឹង​វត្តមាន​យោធា​ចិន​ដែល​អាច​នឹង​កើតមាន​នៅ​ប្រទេស​ដែន​កោះ​សូ​ឡូ​ម៉ុង នៅជាប់​នឹង​មាត់ទ្វារ​អូស្ត្រាលី​។​

​វា​ក៏​ចង់​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ជាមួយ​នឹង​គោលដៅ​កាត់បន្ថយ​ការបញ្ចេញចោល​ឧស្ម័ន​ផ្ទះ​កញ្ចប់​ដល់ទី​៤៣​ភាគរយ​នៅត្រឹម​ឆ្នាំ​២០៣០ និង​ការបញ្ចេញ​ឧស្ម័ន​ប្រភេទ​នេះ​សូន្យនៅ​ត្រឹម​ឆ្នាំ​២០៥០​។​

​ក្រុមចម្រុះ​ដឹកនាំ​ដោយ​គណបក្ស​សេរីនិយម​របស់​លោក​ម៉ូ​រី​សុន បាន​ព្យាយាម​ខ្វះ​ស្វែងរក​អាណត្តិ​​បួន​ឆ្នាំ​លើក​ទី​បី​។កន្លងមក​វា​មាន​សម្លេងភាគច្រើនប្រផុតប្រផើយអាសនៈ​៧៦ ក្នុងចំណោម​១៥១​អាសនៈ​នៅក្នុង​សភា ដែល​ទាមទារ​សម្លេង​​ភាគច្រើន​មួយ​ដើម្បី​បង្កើត​រដ្ឋាភិបាល​មួយ​។​

​ក្នុងការ​រាប់​សន្លឹកឆ្នោត​ដំណាក់កាល​ដំបូងៗ​កាលពី​ថ្ងៃ​សៅរ៍ ក្រុមចំរុះ​កំពុងស្ថិត​លើផ្លូវ​ឆ្ពោះទៅ​ដណ្តើមបាន​៥១​អាសនៈ នៅពេល​គណបក្ស​ការងារ​ទទួលបាន​៧២​អាសនៈ ១០​អាសនៈ​បាន​ទៅ​បេក្ខជ​ឯករាជ្យ​​និង​១៨​នៅ​មិនទាន់​កំណត់​ថា​បាន​ទៅ​ខាង​ណា​។​

​គណបក្ស​បៃតងអូស្ត្រាលី​​(The Australian Greens)​ទំនង​កើន​សម្លេង​ពី​មួយ​អាសនៈ​ទៅ​បី​អាសនៈ​។​គណបក្ស​នេះ​គាំទ្រ​រដ្ឋាភិបាលរបស់គណបក្សការងារ​សម្លេង​ភាគ​តិច​មួយ​នៅ​ឆ្នាំ​២០១០ ហើយ​ប្រហែលជា​គាំទ្រ​គណ​​បក្ស​នេះ​ជា​ថ្មី​បើសិនជា​ខ្វះ​សម្លេង​ភាគច្រើន​៧៦​អាសនៈ​៕

​នាយករដ្ឋមន្ត្រី​ស្កុត ម៉ូ​រី​សុន ទទួលស្គាល់​បរាជ័យ​ទោះជា​សន្លឹកឆ្នោត​រាប់​មិន​ទាន់​ចប់ និង​បាន​និយាយ​ការពារ​សមិទ្ធិផល​របស់លោក​