ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជាបានថ្លែងជម្រាបជូនបងប្អូនសហ គមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុបថារាជរដ្ឋាភិបាលកំពុងរៀបចំសម្រួលការធ្វើអត្តសញ្ញាណប័ណ្ណខ្មែរជូនបងប្អូននៅក្រៅប្រទេសដើម្បីបង្កភាពងាយស្រួលសម្រា ប់ការរស់នៅនិងប្រកបអាជីវកម្មនៅកម្ពុជា ។

ក្នុងពីធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុបប្រមាណជាង ២ ១០០ នាក់នាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុង Zurich ប្រទេសស្វីសសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្មែរនៅក្រៅប្រទេសមិនមានភាពចាំបាច់ក្នុងការសុំព្រះរាជក្រឹត្យដើម្បីចូលសញ្ជាតិខ្មែរនោះទេព្រោះបង ប្អូនជាជនជាតិខ្មែរមានសញ្ជាតិខ្មែរ រួចស្រាច់ទៅហើយ ។ សម្តេតេជោមាយករដ្ឋមន្រ្តីបានបញ្ជាក់ថាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់បងប្អូនខ្មែររស់ នៅក្រៅស្រុកនេះដើម្បីឱ្យបងប្អូនខ្មែរមានភាពងាយស្រួលក្នុងការទិញផ្ទះ ទិញដី ឬ អាចមាន លទ្ធភាព ធ្វើបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតក៏ អាចថាបាន ។

សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍យ៉ាងដូច្នេះថា ៖សម្តេចមានរឿងមួយដែលសំខាន់សម្រាប់បងប្អូននៅក្រៅប្រទេសថ្ងៃមុនសម្តេចបាននិយាយជាមួយបងប្អូននៅអាមេរិកហើយ ហើយក៏បានប្រគល់ភារកិច្ចជូនទៅរដ្ឋមន្ត្រីការបរទេសហើយក៏បានប្រគល់ការងារនេះឱ្យទៅសម្តេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃគឺរឿងការធ្វើអត្តសញ្ញាណប័ណ្ណឱ្យបងប្អូនខ្មែរដែលរស់នៅក្រៅប្រទេស ជារឿងចាំបាច់ព្រោះបងប្អូនខ្លះអត់មានអត្តសញ្ញាណ ប័ណ្ណ ពេលទៅទិញដីនៅក្នុងស្រុក អត់ធ្វើបានកម្មសិទ្ធិ ត្រូវពឹងពាក់បងប្អូនឬអ្នកដទៃបើប៉ះអ្នកនោះស្មោះត្រង់មិនអី, តែបើអ្នកមិនត្រង់យកដីនោះទៅលក់ បង្កើតរឿងហើយបងប្អូនជាខ្មែរស្រាប់ គ្មានការចាំបាច់ទៅសុំព្រះរាជក្រឹត្យ ដើម្បីចូលសញ្ជាតិឡើងវិញទេ ស្ថានភាពបងប្អូនដែលមកនៅក្រៅប្រទេសសម្តេច យល់ ។

ក្នុងពីធីសំណេះសំណាលនេះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានពាំនាំយកនូវព្រះរាជបន្ទូលផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែ ជូនដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបាននិងកំពុងរស់នៅនៅអឺរ៉ុប។សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរនៅអឺរ៉ុបដែលបានផ្តល់ ការគាំទ្រ គោរពស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះសម្តេច និង រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចផ្ទាល់ ។ សម្តេចតេជោបានបន្តថាកំ ណើនសេដ្ឋកិច្ច ដ៏ល្អរបស់កម្ពុជាត្រូវបានរងដោយវិបត្តិនៃជំងឺកូវីដ១៩ ដែលបានទាញទម្លាក់រហូតដល់ដក ២.៤ភាគរយ ។

ទាក់ទងទៅនឹងស្ថានភាពនៃជំងឺកូវីដ១៩ នៅប្រ ទេសកម្ពុជាសម្ដេចតេជោបានប្រកាសថានៅថ្ងៃនេះកម្ពុជាមិនមានការឆ្លងករណីថ្មីនៃជំងឺកូវីដ១៩ នោះទេ ហើយនេះគឺជាថ្ងៃទី១៥ ហើយដែលកម្ពុជាមិនមានឆ្លងជំងឺកូវីដ១៩ថ្មី ។ សម្តេចតេជោបានថ្លែងថាបើគ្មានជំងឺកូវីដ១៩ទេ នោះប្រាក់សន្សំរបស់ជាតិអាចឡើង ដល់ ៥ពាន់លានដុល្លារអាម៉រិកឯណ្ណោះ ។ វិបត្តិកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់វិស័យសេវាកម្ម ពោលគឺវិស័យទេសចរណ៍គឺរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។
សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍រម្លឹកថាការដាក់ចេញវិធានការបិទខ្ទប់នៅភ្នំពេញបានផ្អាកពិធីបុណ្យចូលឆ្នាំ២ឆ្នាំកន្លងទៅ(២០២០និង ២០២១) ធ្វើឱ្យសម្តេចអាណិតប្រជាពលរដ្ឋជាខ្លាំងតែសម្ដេចអត់មានជម្រើសនោះទេដើម្បីសេចក្តីសុខនិងសុវត្ថិភាពប្រជាពលរដ្ឋ ។

សម្តេចតេជោបានមានប្រសាសន៍គូសបញ្ជាក់ថាកម្ពុជាទទួលបានវ៉ាក់សាំងក្នុងដៃសរុបប្រមាណ ៥២ លានដូសហើយ ៤២លានដូសត្រូវបានប្រើប្រាស់ក្នុងនោះ មាន ២៨,៥លានដូសគឺកម្ពុជាប្រើប្រាស់ថវិកាជាតិទៅទិញដែលនេះបង្ហាញថាកម្ពុជាមិនបណ្តែតបណ្តោយឱ្យពលរដ្ឋស្លាប់ដោយសារជំងឺកូវីដ១៩ នោះឡើយ។ ការដាក់ចេញកម្មវិធីចាក់វ៉ាក់សាំងដោយការប្រមូលផ្តុំនេះបាននាំឱ្យកម្ពុជាបង្កើតបានភាពស៊ាំសហគមន៍ខ្លាំងនិងទប់ស្កាត់ការរីករាលដាលបានលឿនរហ័ស ។ពេលនេះកម្ពុជាមិនខ្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនោះទេហើយបច្ចុប្បន្នកម្ពុជាកំពុងសាងសង់មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ ដែលអាចទទួលអ្នកជំងឺ បានរហូតដល់១ម៉ឺននាក់ ។

សម្តេចតេជោបានមានប្រសាសន៍រម្លឹកថាវិបត្តិកូវីដ១៩ ធ្វើឱ្យរាជរដ្ឋាភិបាលបញ្ចេញថវិកាប្រមាណ៤០លានដុល្លារក្នុងមួយខែដើម្បីជួយពលរដ្ឋដែលរងនូវ ផលប៉ះពាល់ ។ ទាក់ទងទៅនឹងវិស័យសេដ្ឋកិច្ចសម្តេចតេជោ ហ៊ុន សែន បានបានមានប្រសាសន៍ថាការដកEBA ពីអឺរ៉ុបមិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជា នោះទេ ។ សម្ដេចតេជោបញ្ជាក់ថារបាយការណ៍បានបង្ហាញថាឆ្នាំកន្លងទៅកម្ពុជាទំហំពាណិជ្ជកម្មកម្ពុជា និងអឺរ៉ុបសម្រេចបានជាង ៤ ពាន់លានដុល្លារអាមេ រិកក្នុងនោះកម្ពុជានាំចេញទៅអឺរ៉ុបមានទឹកប្រាក់ជាង ៣ ពាន់លានដុល្លារ ។ វិស័យកាត់ដេរកំពុងមានសកម្មភាពល្អប្រសើរខណៈការបញ្ជាទិញមានការកើនឡើងក្នុងនោះរោងចក្រប្រមាណ ៥០០ កំពុងបង្កើនម៉ោងក្នុងការផលិតផងដែរ។ទាក់ទងទៅនឹងដំណើរការបោះឆ្នោតនៅកម្ពុជាសម្ដេចតេ ជោបានមានប្រ សាសន៍ថាថ្ងៃនេះកម្ពុជាបានបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។

សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថាវាជារឿងដ៏រីករាយដែលថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតមិនមានបាតុភាពណាមួយកើតឡើងហើយសម្តេច តេជោក៏បានអំពាវនាវដល់គ្រប់បក្សនយោបាយត្រូវយកឈ្នះដោយភាពថ្លៃថ្នូរមិនត្រូវបង្កើតអំពើហិង្សាណាមួយនោះឡើយក្នុងអំឡុងពេលឃោសនា រកសំឡេង ឆ្នោតនៅថ្ងៃដំបូង ៕