ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក Datuk Saffian Omar ដែលជាប្រធាន សមាគមម៉ូតូទឹកម៉ាឡេស៊ី បានកោតសរសើរកម្ពុជា ដែលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាម៉ូតូទឹក ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ បានល្អ ។
ជាមួយនឹងការកោតសរសើរនេះ លោកបានសន្យាជំរុញភ្ញៀវទេសចរម៉ាឡេស៊ី ឲ្យមកទស្សនា កម្ពុជា នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ។
សូមបញ្ជាក់ថា លោក Datuk Saffian Omar ថ្លែងបែបនេះ បន្ទាប់ពីកីឡាករម៉ូតូទឹក ម៉ាឡេស៊ី ដណ្ដើមបានចំណាត់ថ្នាក់លេខ១ លើវិញ្ញាសា Ranabout Endurance Open នៅជុំទី១ កម្ពុជា បានចំណាត់ថ្នាក់លេខ២ និង ថៃបានលេខ៣ ។
ប្រធានសមាគមម៉ូតូទឹករូបនេះ បានបន្តថាៈ កម្ពុជារៀបចំបានល្អ ទោះបីអាកាសធាតុ បង្កការរំខានផ្នែកបច្ចេកទេសខ្លះៗក៏ដោយ ក៏គណៈកម្មការកម្ពុជា ធ្វើឲ្យការប្រកួតនេះ ប្រព្រឹត្តិទៅយ៉ាងរលូន ។
លោកបានបន្តថាៈ ខេត្តព្រះសីហនុរបស់កម្ពុជា គឺជាតំបន់ទេចរណ៍ដ៏ទាក់ទាញ ដែលអាចរៀបចំ ការប្រកួតកម្រិតអន្តរជាតិ និងពិភពលោកបាន មិនចាញ់ទីក្រុងប៉ាតាយ៉ា ប្រទេសថៃនោះទេ ។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រកួតកីឡាម៉ូតូទឹក ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ម៉ាឡេស៊ី បានបញ្ជូនអត្តពលិក ចូលរួមចំនួន ៣ នាក់ ប៉ុន្តែដោយសារ បញ្ហាសុខភាព និងបច្ចេកទេស កីឡាករម៉ាឡស៊ី មកបានតែម្នាក់ប៉ុណ្ណោះ៕/V