ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: កាលពី​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២២​ម្សិលមិញ ដែលជា​ថ្ងៃទី​១ នៃ​ថ្ងៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អណ​ត្តិ​ទី​៥​នេះ ក្រុមការងារ​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ផ្លូវ​ទូក ចុះ​ជួប​សំណេះសំណាល និង​បើក​យុទ្ធនា​ការឃោសនា​រកស​ម្លេ​ង​ឆ្នោត​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ផ្លូវ​ទូក​។​

​ក្រុមការងារ​ថ្នាក់កណ្តាល ខេត្ត ស្រុក​បេក្ខភាព​ក្រុមប្រឹក្សា​សង្កាត់​ក្នុង​ឃុំ​ផ្លូវ​ទូក​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹងថា ការបើក​នូវ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ ទី​៥​ឆ្នាំ​២០២២​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​។​

​លោក សាន់ យូ អនុប្រធាន​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ស្រុក​កំពង់លែង បានបញ្ជាក់​ឲ្យ​ដឹងថា ឃុំ​ផ្លូវ​ទូក​ដែលជា​ឃុំ​មួយ​ដាច់ស្រយាល​មាន​ឃុំ​មួយ​ស្មើនឹង​៤​ភូមិ ដែលមាន​ប្រជាជន​រួម​ប្រមាណ​ជាង​៤២៩៦​នាក់ ប្រជាពលរដ្ឋ​ដែលមាន​អាយុ​គ្រប់​បោះឆ្នោត​មាន​ចំនួន​២៤៤៧​នាក់ ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន ១៧០៥​នាក់​។​

​លោក​អនុប្រធាន​រូបនេះ​បាន​មានប្រសាសន៍​ថ្លែង​អំណ​គុណ​ចំពោះ​បងប្អូន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​យុទ្ធនា​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ និង​សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ទាំងអស់គ្នា នៅ​ថ្ងៃទី​៥​មិថុនា​២០២២៕​