ដោយ: បាយ័ន / សៀមរាប: រថយន្តសេរីទំនើបចំនួន៣គ្រឿង បានខូចខាតដោយសារដើមឈើរលំសង្កត់នៅលើភ្នំគូលែន ស្រុកស្វាយលើ ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ ស៊ុន ថៃ អធិការរងនៃអធិការនគរបាលស្រុកស្វាយលើ ខេត្តសៀមរាបបាននិយាយនៅរសៀលថ្ងៃនេះថា ហេតុការណ៍នេះ កើតឡើងថ្ងៃទី២២ ខែឧសភា ឆ្នាំ២២២នេះ។
លោកបាននិយាយថា ការរលំដើមឈើនេះ មិនមានខ្យល់ឬភ្លៀងនោះទេ ជាការដាច់រលើងឫសរលំសង្កត់តែម្ដង ហើយរថយន្តរងគ្រោះនេះជារថយន្តរបស់ភ្ញៀវខ្មែរដែកពួកគាត់ទៅកម្សាន្តនាថ្ងៃអាទិត្យនៅទីនោះ៕