ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ការធ្លាក់ភ្លៀងខ្លាំងបានបង្កការជន់លិចទូទៅនៅផ្នែកជាច្រើននៃប្រទេសបង់ក្លាដែសនិងឥណ្ឌាដោយនាំអោយមនុស្សរាប់លាននាក់ជាប់នៅកណ្តាលទឹកនិងយ៉ាងហោចណាស់៥៧នាក់ស្លាប់។
នៅបង់ក្លាដែស មនុស្សប្រមាណ២លាននាក់ជាប់ក្នុងទឹកជំនន់នៅភាគឦសានប្រទេស។យ៉ាងតិចភូមិ១០០ត្រូវជន់លិចក្រោយទឹកបុកមកពីឥណ្ឌា បណ្តាលអោយទឹកឡើងបាក់ច្រាំងទន្លេ បារ៉ាក់។
ម៉ូសារ៉ាហ្វ ហូសសេន មន្ត្រីប្រចាំតំបន់នោះ បាននិយាយថា «មនុស្សប្រមាណ២លាននាក់ជាប់ក្នុងទឹកជំនន់តាំងពីមុនមក»។
ទោះជាយ៉ាងណាជំនន់អាក្រក់បំផុតក្នុងរយៈពេល២០ឆ្នាំនៅបង់ក្លាដែលភាគឦសានបានចាប់ផ្តើមស្រកកាលពីថ្ងៃអាទិត្យទី២២ឧសភា តែពួកអ្នកជួយសង្គ្រោះបន្តជួយមនុស្សរាប់លាននាក់នៅឡើយ។
ជំនន់តែងបង្កទុក្ខលំបាកដល់មនុស្សរាប់លាននាក់នៅបង់ក្លាដែសដីទាបនិងប្រទេសក្បែរខាងឥណ្ឌា តែអ្នកជំនាញការជាច្រើននិយាយថា ការប្រែប្រួលអាកាសធាតុកាន់តែបង្កើនចំនួននិងទំហំព្រមទាំងការមិនអាចទស្សន៍ទាយទុកបានអំពីជំនន់។
នៅមួយសប្តាហ៍មកនេះ ក្រោយការធ្លាក់ភ្លៀងខ្លាំងនៅឥណ្ឌា ទឹកជំនន់បានហូរបុកទម្លាយច្រាំងទន្លេធំមួយនៅបង់ក្លាដែស ដោយបណ្តាលអោយប៉ះពាល់មនុស្សប្រមាណ២លាននាក់
យ៉ាងហោចណាស់មនុស្ស៤៧នាក់ត្រូវបានសម្លាប់នៅឥណ្ឌានៅសប្តាហ៍នេះក្នុងទឹកជំនន់ ការបាក់ដីសង្កត់និងព្យុះភ្លៀង។មនុស្ស១៤នាក់បានស្លាប់ក្នុងការបាក់ដីនៅក្នុងរដ្ឋអាសាម និង៣៣នាក់ស្លាប់ដោយឧបទ្ទវហេតុពាក់ព័ន្ធនឹងព្យុះភ្លៀងនៅក្នុងរដ្ឋប៊ីហា៕