ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: ថ្ងៃទី​២៣ ខែឧសភា​នេះ ស៊ី​ហ្គេម​នឹង​ប្រារព្ធ​បិទ​ជា​ផ្លូវការ​ដោយ​វៀតណាម​មាន​ចំនួន​មេដាយ​នៅ​កំពូល​តា​
​រាង កម្ពុជា​ឈរ​នៅ​លេខ​៨ និង​ទី​ម័​រ​ខាងកើត​នៅ​បាត​តារាង ។​

​ចំនួន​មេដាយ​ជា​ផ្លូវការ​ចុងក្រោយ​គឺ​៖
.​ចំណាត់ថ្នាក់​លេខ​១ ៖ ម្ចាស់ផ្ទះ​វៀតណាម​បាន​មេដាយ​សរុប​ចំនួន​៤៤៦​គ្រឿង មាស​២០៥​គ្រឿង ប្រាក់​១២៥​គ្រឿង សំរិទ្ធ​១១៦​គ្រឿង ។​
.​ចំណាត់ថ្នាក់​លេខ​២៖ ថៃ​ជាមួយនឹង​មេដាយ​សរុប​៣៣១​គ្រឿង គឺ​មាស​៩២​គ្រឿង ប្រាក់​១០៣​គ្រឿង និង​សំរិទ្ធ​១៣៦​គ្រឿង​។
.​ចំណាត់ថ្នាក់​លេខ​៣៖ ឥណ្ឌូនេស៊ី ជាមួយនឹង​មេដាយ​សរុប​ចំនួន​២៤១​គ្រឿង ក្នុងនោះ​មេដាយមាស​ចំនួន​៦៩​គ្រឿង ប្រាក់​៩១​គ្រឿង សំរិទ្ធ​៨១​គ្រឿង​។​
.​ចំណាត់ថ្នាក់​លេខ​៤៖ ហ្វីលីពីន ជាមួយនឹង​មេដាយ​សរុប​ចំនួន​២២៦​គ្រឿង គឺ​មាស​ចំនួន​៥២​គ្រឿង ប្រាក់​៧០​គ្រឿង និង​សំរិទ្ធ​១០៤​គ្រឿង ។
.​ចំណាត់ថ្នាក់​លេខ​៥៖ សឹង្ហ​បូរី ជាមួយនឹង​មេដាយ​សរុប​ចំនួន​១៦៦​គ្រឿង គឺ​មាស​៤៧​គ្រឿង ប្រាក់​៤៦​គ្រឿង និង សំរិទ្ធ​ចំនួន​៧៣​គ្រឿង ។​
.​ចំណាត់ថ្នាក់​លេខ​៦៖ ម៉ាឡេស៊ី ជាមួយនឹង​មេដាយ​សរុប​ចំនួន​១៧៤​គ្រឿង គឺ​មេដាយមាស​ចំនួន​៣៩​គ្រឿង ប្រាក់​៤៥​គ្រឿង និង​សំរិទ្ធ​ចំនួន​៩០​គ្រឿង ។​
.​ចំណាត់ថ្នាក់​លេខ​៧៖ មី​យ៉ាន់​ម៉ា ដែលមាន​មេដាយ​សរុប​ចំនួន​៦២​គ្រឿង ក្នុងនោះ​មាស​៩​គ្រឿង ប្រាក់​១៨​គ្រឿង និង​សំរិទ្ធ​៣៥
​គ្រឿង​។​
.​ចំណាត់ថ្នាក់​លេខ​៨៖ កម្ពុជា ជាមួយនឹង​មេដាយ​សរុប​ចំនួន​៦៣​គ្រឿង គឺ​មាស​៩​គ្រឿង ប្រាក់​១៣​គ្រឿង និង​សំរិទ្ធ​៤១​គ្រឿង ។​
.​ចំណាត់ថ្នាក់​លេខ​៩៖ ឡាវ មាន​មេដាយ​សរុប​ចំនួន​៤២​គ្រឿង គឺ​មេដាយមាស​ចំនួន​២​គ្រឿង ប្រាក់​ចំនួន​៧​គ្រឿង សំរិទ្ធ​៣៣​គ្រឿង ។​
.​ចំណាត់ថ្នាក់​លេខ​១០៖ ប្រ៊ុយណេ ជាមួយនឹង​មេដាយ​សរុប​ចំនួន​៣​គ្រឿង គឺ​មាស​១​គ្រឿង ប្រាក់​១​គ្រឿង និង​សំរិទ្ធ​១​គ្រឿង ។​
.​ចំណាត់ថ្នាក់​លេខ​១១៖ ទី​ម័​រ​ខាងកើត មាន​មេដាយ​សរុប​ចំនួន​៥​គ្រឿង គឺ​ប្រាក់​៣ សំរិទ្ធ​២ ៕​