ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ពីកម្ពុជាលោក លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានបង្ហាញសារអបអរ សាទរចំពោះកីឡាករប្រដាល់គុនខ្មែរ ប៉ោ ភារិទ្ធ ហៅ យ៉េន ឌីណា ដែលទទួលបានមេដាយមាសបន្ទាប់ពីយកឈ្នះកីឡាករ វៀតណាម Cao Minh Phat Truong នៅវគ្គផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។

លើបណ្តាញសង្គមហ្វេសប៊ុកកាលពីរាត្រីថ្ងៃទី២២ខែឧសភា លោក ស សុខា បានសរសេរបន្តថា គិតមកដល់ពេលនេះកីឡាករ កីឡាការិនីកម្ពុជា ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមដណ្តើមបាន មេដាយមាស ប្រាក់ និងមេដាយសំរឹទ្ធិ ជាបន្តបន្ទាប់ជូនជាតិមាតុភូមិនៃយើង ។

លោកស សុខា លើកទឹកចិត្ត និងជូនពរដល់កីឡាករ កីឡាការិនីកម្ពុជាទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ទទួលបានជោគជ័យគ្រប់ការប្រកួតកុំបីខានឡើយ៕សរន